កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយគឺ AirAsia បានប្រកាសចែកសំបុត្រយន្តហោះហ្រ្វីចំនួន ៦ពាន់សំបុត្រដោយជិះហ្រ្វីទៅកាន់គោលដៅចំនួន៣ នៅក្នុងស្រុកគឺនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។
ចំពោះជើងហោះហើរនេះដែរ គឺនឹងចាប់ផ្តើមហោះហើរចាប់ពីថ្ងៃនេះតទៅហើយ ដោយប្រើប្រាស់ប្រភេទយន្តហោះ Airbus A320 ពីរគ្រឿងមានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយហោះទៅកាន់គោលដៅពីរជើងក្នុងមួយថ្ងៃ។
ជាមួយគ្នានោះដែរ ចំពោះបងប្អូនដែលចង់បានសំបុត្រយន្តហោះជិះហ្រ្វីតែមិនទាន់ដឹងពីលក្ខខណ្ឌដើម្បីទៅយកនាពេលនេះនេះលែងពិបាកទៀតហើយ ព្រោះក្រុមហ៊ុន AirAsia កំពុងតែរៀបចំកម្មវិធីលេងហ្គេមយកសំបុត្រយន្តហោះហ្រ្វីនៅផ្សារទំនើបអុីអន១ ជាន់ផ្ទាល់ដី ដូច្នេះបងប្អូនដែលចង់បានសំបុត្រសូមរួសរាន់ទៅនោះគេនឹងប្រាប់លក្ខខណ្ឌមួយចំនួនដើម្បីទទួលបានសំបុត្រនៅទីនោះផ្ទាល់តែម្តង។ ចំពោះកម្មវិធីនេះគឺធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង៩ព្រឹកដល់៩យប់។
គួរជម្រាបដែរថា សម្រាប់អ្នកដែលចង់បានសំបុត្រយន្ដហោះហ្វ្រីអាចចូលទៅកាន់ផុសរបស់យន្តហោះឥតគិតថ្លៃ ៦ពាន់សំបុត្រ អ្នកដំណើរអាចដោតឡូត App AirAsia MOVE ទុកឱ្យហើយទៅពេលទៅដល់អ៊ីអន១ក្រុមការងារ AirAsia នឹងប្រាប់ពីលក្ខខណ្ឌដើម្បីបានសំបុត្រហ្រ្វីហើយ៕