កុំឱ្យទំនេរចោល! រៀនភាសាតាមឆាណែលយូធូប៤នេះ បើចង់រៀនអង់គ្លេស-ចិន ដោយមិនប្រើលុ.យ
Ping Chou EngAPRIL 21 202433.9 K views

បច្ចុប្បន្ននេះភាសាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការងារ ការរៀនសូត្រ ឬការដំណើរកម្សាន្តជាដើម។ ក្នុងនោះក៏មានមនុស្សភាគច្រើនតែងឆ្លៀតពេលទំនេរដើម្បីរៀនភាសា ពង្រឹងភាសា មិនថាតាមសាលារៀនឬអនឡាញនោះឡើយ។ដូច្នេះថ្ងៃនេះយើងសូមណែនាំឆាណែលចំនួន៤ដូចខាងក្រោម សម្រាប់អ្នកដែលកំពុងចង់សិក្សាភាសាចិន ភាសាអង់គ្លេស អាចរៀនបានដោយមិនពិបាកចំណាយប្រាក់ មានតែទូរស័ព្ទ១គ្រឿងក៏រៀនបាន៖

១. សម្រាប់រៀនភាសាអង់គ្លេស៖ Speak English With Vanessa ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេសតិចតួចរួចចង់ពង្រឹងបន្ថែម  សម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។​

 ២. សម្រាប់រៀនភាសាអង់គ្លេស៖ linguamarina ជាឆាណែលសម្រាប់អ្នកដែលចង់ពង្រឹងភាសាអង់គ្លេសក្នុងអាជីវកម្ម  ឆាណែលមួយនេះគឺពិតជាសាកសមបំផុត។ ក្រៅពីមានបង្រៀនអំពីពាក្យ និងភាសានិយាយក្នុងការធ្វើជំនួញ ក៏មា​នរៀន​អំពីរបៀបសរសេរលិខិតឱ្យបានកាន់តែល្អ និងការធ្វើទំនាក់ទំនងជាដើម។

៣. សម្រាប់ភាសា​ចិន៖ BBC Learn Chinese (BBC - Learn Chinese with free online lessons) ឆាណែលនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។

៤. សម្រាប់ភាសាចិន៖ Puthipor Tech ចំពោះឆាណែលនេះក៏មានវីដេអូសម្រាប់រៀនភាសាចិនជាច្រើនដែលមានការបង្រៀនទាក់ទងជាមួយការសន្ទនា បញ្ចេញសម្លេង និងពាក្យជាដើម។

ជាការពិតណាស់លការរៀនភាសាក្រៅពីមានការសិក្សានៅសាលា យើងអាចរៀនពីមនុស្សជុំវិញខ្លួន រៀននៅតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប វេបសាយ ក៏ដូចជា Podcast ជាដើម ព្រោះថានាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបា​ច់មួយក្នុងការប្រើប្រាស់ មិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ ដូច្នេះការរៀនឱ្យយល់និងស្តាប់បានយ៉ាងហោចណាស់១ភាសាក៏ជារឿងចាំបាច់ដែរ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia