មិនមែនបាត់ដំបង មិនមែនសៀមរាប! ខេត្ត១នេះ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងពេលចូលឆ្នាំខ្មែរ៣ថ្ងៃ
Ping Chou EngAPRIL 16 202457 K views

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេតាមរបាយការណ៍ស្ថិតិទេសចរណ៍ មានចំនួន៥ខេត្ត ខណៈនោះខេត្តកំពង់ចាមជាខេត្ត១ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុត ដោយភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៣.៤៣១.២២៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ៣៥៦ នាក់។

យោងតាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ នៃឆ្នាំ២០២៤នេះ រួមមាន៖

១. កំពង់ចាម

- ទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់

- ទេសចរបរទេស ប្រមាណ ៣៥៦ នាក់

២. កំពង់ស្ពឺ

- ទេសចរជាតិ ប្រមាណ ១.២៣៣.២៩៥ នាក់

- ទេសចរបរទេស ប្រមាណ ១.២៤៣ នាក់

៣. បាត់ដំបង

- ទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់

- ទេសចរបរទេស ប្រមាណ ១.៦៤១ នាក់

៤. ព្រៃវែង

- ទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់

- ទេសចរបរទេស ប្រមាណ ៣៣ នាក់

៥. សៀមរាប

- ទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់

- ទេសចរបរទេស ប្រមាណ ១២.៩៩១

គួរបញ្ជាក់ផងដែរថាចំពោះសិ្ថតិសរុបរួមនៃចំនួនភ្ញៀវទេសចរទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់
និងទេសចរបរទេស ប្រមាណ ៨១.៧៤៥ នាក់៕

438221886 976297587219131 113218486763616544 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia