មិនបាច់ដូរលុយ! អ្នកប្រើ អេស៊ីលីដា ទៅលេងប្រទេស៣នេះនៅតំបន់អាស៊ាន អាចចាយប្រាក់រៀលតាមទូរស័ព្ទដៃបាន
Toeuy HongAPRIL 26 20241.7 K views

 ជាធម្មតាពេលអ្នកទៅប្រទេសនានានៅក្នុងតំបន់អាស៊ាន អ្នកត្រូវប្ដូរលុយរបស់ប្រទេសទាំងនោះដើម្បីទុកចាយវាយនៅពេលធ្វើដំណើរកម្សាន្ត។ យ៉ាងណាមិញចាប់ពេលនេះបើអ្នកធ្វើដំណើរកម្សាន្តក្នុងតំបន់អាស៊ាននៅក្នុងប្រទេសខ្លះយើងអាចចាយប្រាក់រៀលតាមទូរស័ព្ទដៃបានហើយមានភាពងាយស្រួល។

បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដាហើយបើកគណនីជាប្រាក់រៀលខ្មែរយើង បើទៅលេងប្រទេសថៃ ប្រទេសឡាវនិងប្រទេសវៀតណាម លោកអ្នកអាចរីករាយការធ្វើដំណើររបស់លោកអ្នក ជាមួយនឹងការទូទាត់ QR ឆ្លងដែន តាមប្រព័ន្ធបាគង លើអេស៊ីលីដាម៉ូបាល គ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ វៀតណាម និងឡាវ ពីគណនីប្រាក់រៀល ដោយមិនអស់ថ្លៃសេវា។

ការទូទាត់ឆ្លងធនាគាររវាងប្រទេសក្នុងតំបន់អាស៊ានអាចធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលរបស់ប្រទេសនានាក្នុងតំបន់ដូច្នេះអ្នកប្រើប្រាស់អាចទូទាត់តាមប្រព័ន្ធបាគង។

ចំពោះនៅប្រទេសថៃអ្នកអាចទូទាត់តាមកម្មវិធី Thai QR payment ដោយមានធនាគារជាដៃគូដូចជា Kasikornbank, SCB Bank, Krungthai Bank និងBangkok Bank ជាដើម។

ចំណែកនៅប្រទេសវៀតណាម អ្នកអាចទូទាត់តាមរយៈកម្មវិធីVietQR ដោយមានធនាគារដៃគួសហការដូចជា TPBank និង BIDV។ រីឯនៅប្រទេសឡាវយើងអាចទូទាត់តាម LAPNet ដោយមានធនាគារជាដៃគូដូចជា អេស៊ីលីដាឡាវ Indochina Bank, JDB, Lao-Viet Bank, LDB និងKBank ជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្ប​ន្ន ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កា​រទូទាត់ឆ្លងដែន តាម​ប្រព័ន្ធ​QR-Code ​ជា​មួយប្រទេសធំៗ ចំនួន ៦ រួមមាន ៖ ថៃ ​វៀត​ណាម​ ​ចិន​ ឥណ្ឌា ​​ឡាវ  និងប្រទេស ម៉ាឡេស៊ី ផងដែរ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia