សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ក្របខ័ណ្ឌជូនសាច់ញាតិទាំងអស់ របស់យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
Kan DaraMAY 7 2024313 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍សាច់ញាតិទាំងអស់ របស់យោធិនពលី២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ដែលមានបំណងចង់ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។

ដដដ

សម្តេចបានបន្ថែមទៀតថា៖ «មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់»

គួររំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ មានឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់មួយបានកើតឡើង បណ្ដាលឱ្យយោធិនចំនួន២០រូប បានបាត់បង់ជីវិត និងមានយោធិនឯទៀតរងរបួស។ មរណភាពរបស់យោធិនទាំង២០រូប រាប់ចាប់តាំងពីរាស្ត្រ មន្ត្រី ប្រធាន សមាជិករដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី​ ព្រះមហាក្សត្រ សុទ្ធតែបានសម្ដែងនូវសេចក្ដីតក់ស្លុត និងរំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសព៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia