ក្រុមហ៊ុន Minebea-Cambodia Co., Ltd. ដែលជាក្រុមហ៊ុននិងរោងចក្របច្ចេកវិទ្យានិងឧស្សាហកម្ម ដ៏ធំរបស់ជប៉ុនបានប្រកាសរើសបុគ្គលិកចូលបម្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួនដែលមានទីតាំងនៅរាជធានីភ្នំពេញចំនួន២៨៧នាក់។
ការជ្រើសរើសនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅទីតាំងក្រុមហ៊ុនមីនេបៀ ទីក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ គ្រប់ចំនួនបេក្ខជន។
ក្នុងនោះតាមការបញ្ជាក់ពីក្រុមហ៊ុនមីនេបៀ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សម្រាប់លក្ខខណ្ឌជ្រើសរើស បេក្ខជនទាំងអស់ត្រូវមានឯកសារច្បាប់ដើមភ្ជាប់មកជាមួយដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ដូច្នេះបងប្អូនដែលមានចំណាប់អារម្មណ៍សូមត្រៀម CV ដើម្បីដាក់ពាក្យសម្ភាសន៍ផ្ទាល់ដោយមិនចំណាយប្រាក់ក្នុងការដាក់ពាក្យសុំបម្រើការងារឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មន្ត្រីផ្នែកជ្រើសរើសបុគ្គលិកតាមរយ:លេខទូរស័ព្ទ៖ ០៨៨ ៥៥៥៥ ៩៧៦ /០៦១ ២០៧ ៣២៦ /០៨៥ ៦៦៦ ៤៨៣៕
អត្ថបទដោយ៖ ពីង ជូអេង