ម៉ៃឡូ(MILO) ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា លើកទឹកចិត្តដល់យុវជន ឱ្យមានការរីកចម្រើន និងរៀនសូត្រតាមរយៈកីឡា
Sreymom ChaMAY 5 2023

ភ្នំពេញ , ថ្ងៃទី​ ០៥ ខែឧសភា ឆ្នាំ​២០២៣៖ ម៉ៃឡូ(MILO)ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា​​និងស្រូវសាលី នៅថ្ងៃនេះប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម ​​លើក ទី៣២ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា​ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។​

Photo 2023 05 05 14 28 26

 សម្រាប់​ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួម ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់​ចំនួន២០,០០០​ កែវ ដល់អត្តពលិកជាង ៥០០០នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៏និង អ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀត ដែល មកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់នៅតាម​ពហុកីឡដ្ឋានសំខាន់ៗទាំង៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក Stephen Knight​​​,​ អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា​ បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះ​ ថា៖"​ MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡា​នេះ គឺជា​ឪកាសដ៏ល្អបំផុតមួយ​ ដែល បង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ​ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត​ ភាពជាអ្នកដឹកនាំ និង ការធ្វើការងារជាក្រុម​ អំឡុងពេលប្រកួត និងជាគំរូដ៏អស្ចារ្យសម្រាប់កុមារនៅក្នុងប្រទេសផងដែរ។ ដូច្នេះគុណតម្លៃទាំងអស់ដែលសិស្សានុសិស្សអាចរៀនបានតាមរយៈកីឡាទាំងនេះ​ នឹងផ្ដល់នូវឳកាសឱ្យ ពួកគេអាចប្រឈមមុខនឹងបញ្ហានានា​ នាពេលអនាគត និង​ អាចសម្រេចសមិទ្ឋផលការងាជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលខាងមុខផងដែរ​។"

Photo 2023 05 05 14 28 35

លើសពីនេះទៅទៀត MILO​ ក៏បានរៀបចំកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗ ទូទាំងប្រទេសឬ ហៅថា​ "MILO School Roadshow ​"​ដែលបានប្រារព្ឋធ្វើឡើងនៅតាមបណ្ដាសាសារៀននានានៅក្នុងប្រទេសកម្ពុជាតាមរយៈរថយន្ត ដើម្បីនាំយក​ភេសជ្ជៈ MILOដែលសំបូរទៅដោយ អាហារូបត្ថម្ភល្អៗ និងរសជាតិសូកូឡា​និងស្រូវសាលីដ៏ឈ្ងុយឆ្ញាញ់ ផ្ដល់ជូនសិស្សានុសិស្សរាប់ពាន់នាក់ផងដែរ។ កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ នេះត្រូវបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២៣​នេះមកម្ល៉េះ​ ដែលរហូតមកដល់ពេលនេះ MILO បានផ្ដល់​ភេសជ្ជៈ MILO​ ដ៏ឈ្ងុយឆ្ញាញ់ប្រហែល​​ ៩០,០០០ កែវដល់សិស្សានុសិស្សនៅទូទាំងប្រទេសរួចមកហើយ។ MILO មានគម្រោងបន្តការឧបត្ថម្ភភេសជ្ជៈដោយឥតគិតថ្លៃទៅកាន់សាលារៀននានានៅទូរទាំងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០២៣​ នេះ ដោយមានគោលដៅសម្រេចក្នុងការផ្តល់​ភេសជ្ជៈ MILO ឱ្យបានចំនួនជាង ២០០,០០០​​ កែវសម្រាប់កុមារនៅប្រទេសកម្ពុជាបានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។

Photo 2023 05 05 14 28 56

លោក Stephen Knight បានមានប្រសាសន៍បន្ថែមទៀតថា៖"យើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​​ យើងកាន់តែមានមោទនភាពជាងនេះទៀតនោះ ដែលយើងបានចូលរួមចំណែក ផ្ដល់នូវ អាហារូបត្ថម្ភល្អៗ ទៅកាន់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ដោយសារតែប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល ១/៣ នៃប្រជាជនកម្ពុជាមានអាយុតិចជាង ១៥ ឆ្នាំ ដូច្នេះវារឿងជាចាំបាច់បំផុត ដែលពួកគេទាំងនោះទទួលបាននូវអាហារូបឧបត្ថម្ភត្រឹមត្រូវ និង ដើម្បីបន្តបេសកម្ម រួមចំនែកលើកកម្ពស់មុខមាត់ និង អនាគត របស់ប្រទេសមួយនេះ ។

ជាមួយគ្នានេះដែរ លោក Stephen Knight ក៏បានផ្តល់ជាសារសំខាន់មួយចំនួនផងដែរ៖«សារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ គឺត្រូវរួមបញ្ចូលជាមួយនឹង​ភាពខ្ជាប់ខ្ជួននៃលំហាត់ប្រាណតាមរយៈកីឡា​ នឹងជួយអោយយុវជនជំនាន់ក្រោយសម្រេចបាននូវពាក្យថា«សុខភាពល្អកម្ពុជា​​»  នៅពេលប្រជាជនមានសុខភាពល្អគឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា ដែលបន្ថែមគុណតម្លៃដល់សង្គម​។ ដូច្នេះការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡា​ស៊ីហ្គេម និង កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗនេះ ពិតជាបានបង្ហាញយ៉ាងជាក់លាក់អំពីគោលបំណងយ៉ាងពិតប្រាកដរបស់ក្រុមហ៊ុនNestléក្នុង“ ការបង្កើនគុណភាពចំណីអាហារដែលគុណតម្លៃនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះនិងជំនាន់ក្រោយ

Photo 2023 05 05 14 29 07

អំពី MILO

MILO ®,ជាភេសជ្ជៈ អាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលីឈានមុខគេនៅកម្ពុជា ​ ត្រូវបានទទួលស្គាល់ថាជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសប្លែកគេ ដែលពោរពេញទៅដោយសារធាតុធម្មជាតិល្អៗពីទឹកដោះគោ ​ស្រូវសាលី និង​ កាកាវ សម្បូរដោយជីវជាតិចិញ្ចឹមល្អៗដែលបានមកពីការរួមបញ្ចូលគ្នាយ៉ាងពិសេសរវាងវីតាមីននានា និងសារធាតុរ៉ែ។

MILO ®, ជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅកម្ពុជា និង ជួយបង្កើនថាមពល ដល់អត្តពលិកជើងឯកគ្រប់ជំនាន់។

កំណត់សម្គាល់សម្រាប់ Editor

Nestlé គឺជាក្រុមហ៊ុនភេសជ្ជៈ និងម្ហូបអាហារធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុននេះមានវត្តមាននៅ ១៨៨ ប្រទេស​ជុំវិញពិភពលោក និង​មានបុគ្គលិកសរុបចំនួន២៧៥,០០០​ នាក់ដែលប្ដេជ្ញាចិត្តសម្រេចនូវគោលបំណងរបស់ក្រុមហ៊ុន Nestléតែមួយ គឺ​ “ការបង្កើនគុណភាពចំនីអាហារដើម្បីគុណភាពនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាគ្រប់ជំនាន់” ។ក្រុមហ៊ុន Nestlé​ផ្ដល់នូវផលិតផល និងសេវាកម្មជាច្រើន សម្រាប់សម្រួលដ៏ការរស់នៅរបស់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ ពេញមួយជីវិត។​ ម៉ាកយីហោច្រើនជាង ២,០០០​ របស់ក្រុមហ៊ុន គឺជាស្លាកយីលំដាប់ ពិភពលោកមានដូចជាMILO, NESCAFÉ, LACTOGEN, CELERAC និង​MAGGI និងម៉ាកយីហោដែល តម្រូវទៅតាមតម្រូវការរបស់ប្រទេសនិមួយៗ ដូចជា ម៉ាក NESCAFÉនិង​ MILO។ ប្រតិបត្ដិការរបស់ក្រុមហ៊ុន ​គឺនាំមុខដោយយុទ្ឋសាស្រ្ដ​អាហារូបត្ថម្ភសុខភាព និង​ សុខមាលភាពដល់អតិថិជន ។ ក្រុមហ៊ុន Nestlé​ មានទីស្នាក់ការដំបូងនៅ ទីក្រុងវេវី ប្រទេសសី្វស​ដែលត្រូវបានបង្កើតឡើង តាំងពី ជាង ១៥០ ឆ្នាំមុនមកម្ល៉េះ៕

Photo 2023 05 05 14 29 20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia