រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Midea Cambodia មានកិត្តិយសជូនដំណឹងអំពីការរៀបចំ សន្និសីទដៃគូរយុទ្ធសាស្រ្តប្រចាំឆ្នាំ របស់ខ្លួនដោយជោគជ័យ នៅ កោះពេជ្រ ស៊ីធីហល ក្នុងទីក្រុងភ្នំពេញ។ សន្និសីទនេះមានប្រធានបទ "ខួប១៥ ឆ្នាំនៃការសហការដ៏ល្អឥតខ្ចោះ និងការកសាងភាពជោគជ័យរួមគ្នា" ដែលជាខួបអនុស្សាវរីយ៍ដ៏សំខាន់មួយក្នុងការប្រារព្ធខួបលើកទី ១៥ នៃការបើកដំណើរការរបស់ក្រុមហ៊ុន Midea នៅក្នុងប្រទេសកម្ពុជា។
សន្និសីទនេះបានប្រមូលផ្តុំដៃគូសហការជាង ៥០០ តំណាងចែកចាយ ដៃគូសហការអាជីវកម្ម និងភ្ញៀវ កិត្តិយសជាច្រើនទៀតរួមមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោក Owen Xu នាយកគ្រប់គ្រងនៃក្រុមហ៊ុន Midea Cambodia និងនាយកប្រតិបត្តិគ្រប់គ្រងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងផ្នែកផលិតផលរបស់ Midea។ ព្រឹត្តិការណ៍នេះដឹកនាំដោយ លោក Yang Yanchun ដែលបានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅដល់ដៃគូសហការទូទាំង ២៥ ខេត្តក្រុង ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែកចាយផលិតផល Midea និង Toshiba នៅទូទាំងប្រទេសកម្ពុជា។
ការតាំងបង្ហាញផលិតផលថ្មី និងសកម្មភាពអនុវត្តន៍ផ្ទាល់អំពីផលិតផល
ព្រឹត្តិការណ៍នេះបានបង្ហាញពីម៉ាស៊ីនត្រជាក់ជញ្ជាំងប្រភេទ Midea Celest Inverter បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប AI ផ្តល់ភាពត្រជាក់ឆ្លាត់វៃនិងសន្សំសំចៃថាមពលខ្ពស់បំផុត ដែលផ្ដល់អោយអ្នក ប្រើប្រាស់នូវភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា។នៅពេលអាកាសធាតុក្តៅខ្លាំងចឹង យើងត្រូវការម៉ាស៊ីនត្រជាក់អោយត្រជាក់លឿនៗ។ ជាពិសេស ម៉ាស៊ីនត្រជាក់ Midea Celest Inverter ក៏មានភាពធន់រឹងមាំដោយកន្ទុយ ម៉ាស៊ីនត្រជាក់បំពាក់នូវ HYPER GRAPFINS ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់ នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ហើយបានឆ្លងកាត់ការធ្វើ តេសសាកល្បងចំនួន៣ដង។
ចំនុចសំខាន់មួយទៀតនោះគឺ បច្ចេកវិទ្យា AI ECOMASTER ដែលប្រើប្រាស់ឆ្លាតវៃក្នុងការបង្កើតតុល្យភាពរវាងការសន្សំថាមពលនិងភាពមានផាសុខភាព។ ក្នុងការតាំងបង្ហាញឧបករណ៍អេឡិចត្រូនិកជំនាន់ថ្មីរបស់ម៉ាក TOSHIBA ប្រភេទម៉ាស៊ីនបោកគក់សេរីT21 និងសម្ងួតសម្លៀកបំពាក់ទ្វារចំហៀង បច្ចេកវិទ្យា សម្ងួត ដ៏ពិសេសនេះកម្តៅធុងសម្ងួតសម្លៀកបំពាក់ អាចសម្លាប់មេរោគ និងបាក់តេរីបានយ៉ាងល្អ ហើយជាពិសេសមុខងារនេះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការកម្ចាត់ក្លិនផ្អួរ, ក្លិនផ្តុស និងក្លិនមិនល្អផ្សេងៗ ដែលតោងជាប់សម្លៀកបំពាក់ ក៏ដូចជាខោអាវ ស្រោមភួយ កម្រាលពូក ខ្នើយ ស្រោមខ្នើយ និងតុក្កតាជាដើម។ម៉ាស៊ីនបោកនិងសម្ងួតក្នុងម៉ាស៊ីនតែមួយ គឺជាជម្រើសដំបូងសម្រាប់គ្រួសារដែលចង់បានភាពទំនើប និងភាពងាយស្រួល។ ក្រៅពីនេះការតាំងបង្ហាញបានបង្ហាញឧបករណ៍អេឡិចត្រូនិកបន្ថែមរបស់ Toshiba រួមមាន ម៉ាស៊ីនទឹកក្តៅ និង គ្រឿងប្រើប្រាស់ក្នុងផ្ទះ ដែលមានគុណភាពខ្ពស់ និងសមស្របតម្រូវការរបស់គ្រួសារ។ នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន Midea Cambodia មានកិត្តិយសអញ្ជើញ Master Chef Cambodia គឺ Chef Malin មកបង្ហាញការធ្វើម្ហូបផ្ទាល់ដោយប្រើ Midea Steam Oven ដើម្បីបង្ហាញសមត្ថភាពដ៏ពិសេសនៃផលិតផលនេះ។ ជាឱកាសដ៏ល្អសម្រាប់តំណាងចែកចាយ និងអតិថិជនក្នុងការទស្សនានិងស្វែងយល់ពីរបៀបប្រើប្រាស់ និងលក្ខណៈពិសេសរបស់ផលិតផលថ្មីៗ។
ការរីកចម្រើនប្រចាំឆ្នាំ និងការចូលរួមការងារសង្គម
ទោះបីមានបញ្ហាប្រឈមមួយចំនួននៅក្នុងឆ្នាំ ២០២៤ ក៏ដោយ Midea Cambodia សម្រេចបាននូវភាពរីកចម្រើនយ៉ាងល្អ ដោយមានការនាំយកផលិតផលល្អៗ និងមានតម្លៃប្រកួតប្រជែងក្នុងទីផ្សា។ មន្ថែមលើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានកែលម្អ និងបង្កើតបន្ថែមនូវសេវាកម្មបំរើអតិថិជនតាមរយៈប្រព័ន្ធគ្រប់គ្រង Midea I-Service ថ្មីមួយ និងពង្រីកសកម្មភាពជួយសង្គមមួយចំនួន រួមទាំងការរួមចំណែកឧបត្ថម្ភដល់ មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រាផងដែរ។ ក្រុមហ៊ុនក៏បានគិតគូររៀបចំផែនការសប្បុរសធម៌បន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។
ការទន្ទឹងរង់ចាំ
ឆ្លៀតក្នុងឱកាសដែលក្រុមហ៊ុន Midea Cambodia ឈានចូលដល់ខួបទី១៥ឆ្នាំនៃការបើកដំណើរការ ក្រុមហ៊ុនក៏បានរៀបចំផែនការផ្សព្វផ្សាយ និងធ្វើសកម្មភាពទីផ្សារមួយចំនួនដូចជាប្រូម៉ូសិន និងកម្មវិធីសំខាន់ៗមួយចំនួនដើម្បីអបអរសាទរ គម្រប់ខួប១៥ ឆ្នាំរបស់ក្រុមហ៊ុន ដើម្បីអបអរសាទរខួបនេះ យើងនិងពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងដៃគូសហកការ ដើម្បីបង្កើតភាពជោគជ័យរួមគ្នានាពេលអនាគត។
ការរំពឹងទុក និងទស្សនៈវិស័យ
កម្មវិធីបានបញ្ចប់ដោយរលូននិងមានភាពរីករាយ ហើយនៅក្នុងនេះដែរ ក្រុមហ៊ុនបានសន្យាថា នឹងបន្តពង្រឹងភាពជោគជ័យ ដល់ដៃគូសហការ និងគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា តាមរយៈផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មល្អប្រសើរជូនដល់អតិថិជន។
ចក្ខុវិស័យរបស់ Midea
នៅក្នុងសន្និសីទនេះ លោក ទៀ អេងហុក អគ្គនាយករងគ្រប់គ្រង បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថា “Midea មានចក្ខុវិស័យមិនផ្លាស់ប្តូរនៅលើគោលដៅសំខាន់ៗដែលយើងបានកំណត់ជាច្រើនឆ្នាំមកនេះ។ នៅកម្ពុជា យើងខិតខំផ្តល់ផលិតផលដែលមានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីផ្តល់ភាពជឿជាក់ និងមានទំនុកចិត្តជូនអតិថិជនរបស់យើង។”
គម្រោងការរដ្ឋាន និងសំណងធំៗរបស់ក្រុមហ៊ុន Midea
Midea Cambodia មានផលិតផលពាណិជ្ជកម្មច្រើនប្រភេទ និងប្រកបដោយវិជ្ជាជីវៈតែមួយគត់ ដែលផ្តល់ជូនជាខ្សែសង្វាក់ពេញលេញ រួមមានការរចនាគ្រោងការរដ្ឋាន ការផ្គត់ផ្គង់ឧបករណ៍ ការដំឡើង និងសេវាកម្មក្រោយពេលការលក់។ យើងផ្តោតលើដំណោះស្រាយសម្រាលបញ្ហាសម្រាប់អាគារបច្ចេកវិទ្យា (Intelligent Buildings) ដែលរួមមានប្រព័ន្ធថាមពល ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធ HVAC (កំដៅ ចំហាយ និងម៉ាស៊ីនត្រជាក់)។
អំពី Midea Group
Midea Group គឺជា Brand ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេដែលទទួលស្គាល់ដោយអន្តរជាតិ ក្នុងវិស័យគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ដែលមានកិត្តិយសត្រូវបានបញ្ចូលនៅក្នុងតារាង Fortune Global 500 ដោយស្ថិតក្នុងចំណាត់រយៈពេល 9 ឆ្នាំជាប់គ្នា។ Midea Group បានសហការជាមួយក្លឹបបាល់ទាត់ Manchester ដែលមាន Erling Haaland ជាទូតសុឆន្ទៈដែលទទួលសំគាល់ជាផ្លូវការ។ ដោយមានការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និងគុណភាព Midea នឹងបន្តការពង្រឹង នៅក្នុងវិស័យអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ទូទាំងពិភពលោក និងមានគោលបំណងផ្តល់បទពិសោធន៍ល្អឥតខ្ចោះដល់អតិថិជនជាសកល។
អំពីក្រុមហ៊ុនMideaនៅប្រទេសកម្ពុជា
បានបង្កើតឡើងក្នុងឆ្នាំ 2010 ក្រុមហ៊ុន Midea Cambodia បានរីកចម្រើនក្លាយជាអ្នកដឹកនាំក្នុងទីផ្សារគ្រឿងប្រើប្រាស់ក្នុងផ្ទះនៅកម្ពុជា ដោយមានប្រវត្តិសេវាកម្មល្អឥតខ្ចោះ និងភាពពេញចិត្តរបស់អតិថិជនច្រើនជាងមួយទសវត្សរ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
(+855) 085 248 777
សម្រាប់គេហទំព័រហ្វេសបុករបស់ MIDEA CAMBODIA
សម្រាប់គេហទំព័រហ្វេសបុករបស់ TOSHIBA LIFESTYLE CAMBODIA