រាជធានីភ្នំពេញ៖ តាមរយៈការសង្កេតកន្លងមកនេះយើងឃើញថាក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង គ្រុប ទាំងមូលបានផ្ដល់នូវការគាំទ្រនិងជួយជ្រោមជ្រែងទៅលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជារួមមាន៖ សាសនា វប្បធម៌ សិល្បៈ កីឡាជាច្រើនប្រភេទ ព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀតផង ។
ជាមួយគ្នានេះ ដោយឃើញពីភាពចម្រើននៃវិស័យ K-Pop ក្នុងប្រទេសកម្ពុជា និងជាគោលដៅកម្សាន្តបែបយុវវ័យ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលតែងតែនាំយកនូវគំនិតថ្មីៗបានធ្វើការចាប់ដៃគូសហការណ៍ជាមួយផលិតកម្ម K STER ENTERTAINMENT បង្កើតនូវកម្មវិធី K-DISTRICT ដែលជាកន្លែងថ្មីសម្រាប់ហ្វេនៗ K-POP នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកជាមួយការរាំ K-POP Random Dance, ការបង្រៀនក្បាច់រាំ និងការធ្វើ Fan Sign Event ពីតារាល្បីៗមកពីប្រទេសកូរ៉េ។
ជាក់ស្ដែងនៅថ្ងៃទី ១៨ និង ១៩ ខែមករា ឆ្នាំ២០២៥ កម្មវិធីរបស់ K-DISTRICT ក៏បាននាំយកវត្តមានរបស់កញ្ញា Lia Kim ដែលជាស្ថាបនិក 1 Million Dance Studio និងជាអ្នកបង្កើតក្បាច់រាំអាជីពនៃក្រុម K-Pop ល្បីៗជាច្រើនមកកាន់ប្រទេសកម្ពុជាជាលើកដំបូងក្នុងកម្មវិធី K-DISTRICT នេះផងដែរ។ ដោយកម្មវិធីដ៏ពិសេសនេះបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងមានការអញ្ជើញចូលរួមលេងកម្សាន្ដយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រ និងចូលចិត្តវិស័យ K-Pop។
ក្នុងរយៈពេល ២ ថ្ងៃនេះកម្មវិធីK-DISTRICTបាននាំមកនូវសកម្មភាពសប្បាយៗចំនួន ៣ រួមមាន៖ FAN SIGN EVENT ដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីកញ្ញា Lia Kim ទៅកាន់អ្នកគាំទ្រដែលបានចូលរួម។ K-POP RANDOM DANCE ដែលផ្ដល់ឱកាសដល់អ្នកចូលរួមអាចបង្ហាញនូវសត្ថមភាពក្បាច់រាំរបស់ខ្លួនជាមួយនឹងកញ្ញា Lia Kim ។ និងកម្មវិធីដ៏ពិសេសមួយទៀតនោះគឺ DANCING MASTERCLASS ដែលមានការបង្រៀនក្បាច់រាំផ្ទាល់ពីកញ្ញា Lia Kim ទៅកាន់អ្នកគាំទ្រដែលបានចូលរួមថែមទៀតផង។
សូមជម្រាបថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាផ្សារបង្កើតដោយកូនខ្មែរ មានលក្ខណៈស្តង់ដាអន្តរជាតិ ជាបណ្ដុំនូវប្រេនល្បីៗពីបរទេស និងជាកន្លែងផ្តល់សកម្មភាពកម្សាន្តគ្រប់ទម្រង់ដើម្បីអតិថិជនគ្រប់ជាតិសាសន៍។ ហើយផ្សារទំនើបតែងតែរៀបចំកម្មវិធីថ្មីៗ សប្បាយៗជូនទៅដល់អតិថិជនរបស់ខ្លួនជាបន្ដបន្ទាប់ដើម្បីបង្កើតនូវភាពរីករាយ និងផ្ដល់នូវបទពិសោធន៍ល្អៗមិនធ្លាប់មាន។ ដូច្នេះដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការរៀបចំកម្មវិធីថ្មីៗនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមតាមដានហ្វេសប៊ុកផេក Chip Mong 271 Mega Mall ៕