បងប្អូនដែលជាអ្នករកស៊ី ឬបងប្អូនដែលនិយមនិងចូលចិត្តទិញទំនិញពីប្រទេសចិនយកមកប្រើប្រាស់ ហើយចង់បានតម្លៃធូរថ្លៃ ខណៈពាក់កណ្តាលឆ្នាំ២០២៣នេះ វេបសាយធំៗចំំនួន៣របស់ចិនកំពុងតែធ្វើការលក់បញ្ចុះតម្លៃលើមុខទំនិញរាប់លានមុខ។
យោងតាមគេហទំព័រ TAOBAOTRANSLATE បានបង្ហោះកាលពីពេលថ្មីៗបានឱ្យដឹងថា ដើម្បីអបអរដល់ព្រឹត្តិការណ៍លក់ទំនិញធំពាក់កណ្តាលឆ្នាំនេះអេបលក់ទំនិញចិនធំៗចំនួន៣រួមមាន Taobao, T-mall, 1688 បានធ្វើការលក់បញ្ចុះលើមុខទំនិញជាង៦០លានមុខ ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែមិថុនា។
គួរជម្រាបផងដែរថា ប្រភពដដែលបានបញ្ជាក់ផងដែរថា រាល់ការទិញទំនិញទាំងអស់ក្នុងអំឡុងពេលនេះ អាចនឹងត្រូវបានដឹកជញ្ជូនទៅយឺតជាងសព្វដង ដោយសារតែចំនួនអ្នកបញ្ជាទិញទំនិញច្រើនខុសថ្ងៃធម្មតា៕