ហេតុអ្វីបានជារថយន្ត MG ZS លក់ដាច់លំដាប់ថា្នក់លេខ១នៅប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជាក៏ពេញនិយមក្នុងឆ្នាំ២០២៣នេះ?
Daneth MechNOVEMBER 7 2023

ក្រុមហ៊ុន MG បានដាក់លក់ជាផ្លូវការនូវម៉ូឌែល ZS ដែលជាដៃគូរប្រជែងដ៏ខ្លាំងខ្លាមួយក្នុងការនាំមុខគេក្នុងវិស័យរថយន្តប្រភេទ SUV ខ្នាតតូចទូទាំងពិភពលោក។ ពត៌មានដ៏ល្អក្នុងឆ្នាំ២០២៣នេះ, ក្រុមហ៊ុន MG ពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុងការប្រកាសអំពីម៉ូឌែល MG ZS ជារថយន្តដែលលក់ដាច់បំផុតជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសអូស្ត្រាលី ដោយមានការលក់ចេញចំនួន 25,689 គ្រឿងនៅក្នុងឆ្នាំ២០២៣នេះ ដែលជាទិន្នន័យលក់លើសរថយន្ត Toyota Rav 4, Mazda CX-5, i30, និង Hyundai Tucson។ រថយន្ត MG ZS មិនត្រឹមតែទទួលបានចំណាត់ថ្នាក់កំពូលក្នុងប្រភេទរថយន្ត SUV ខ្នាតតូចនៅប្រទេសអូស្ត្រាលីទេ, ប៉ុន្តែវាបានឈរនៅចំណាត់ថ្នាក់លេខ៣នៃរថយន្តដែលលក់ដាច់ខ្លាំងបំផុតក្នុងចំណោទរថយន្តគ្រប់ប្រភេទទាំងអស់ ដែលមានតែរថយន្ត Ford Ranger និង Toyota Hilux ប៉ុណ្ណោះដែលមានទិន្នន័យលក់លើស MG ZS។ 

Photo 2023 11 07 16 09 37 (2)

Photo 2023 11 07 16 09 36 (3)

ក្រឡេកមកមើលទីផ្សារនៅប្រទេសកម្ពុជាបច្ចុប្បន្នវិញ, រថយន្ត MG ZS ក៏បានបង្កើតកំណត់ត្រាដ៏ល្អក្នុងការលក់ចេញដែលឈានមុខគេក្នុងចំណោមរថយន្តប្រភេទ SUV ខ្នាតតូចជាច្រើនផងដែរ ជាមួយនឹងតម្លៃសមរម្យ, ការរចនារូបរាងដ៏ទាក់ទាញ, ផ្តល់ជូនទំហំខាងក្នុងធំទូលាយ, បំពាក់ដោយម៉ាស៊ីនសាំងដែលផ្តល់កម្លាំងខ្លាំងគ្រប់គ្រាន់សម្រាប់ការបើកបរក្នុងទីក្រុង និងតាមបណ្ដាខេត្ត ហើយកាន់តែពិសេសគឺសន្សំសំចៃប្រេងឥន្ធនៈបានល្អ។ ពិតណាស់ វាមានរថយន្តប្រភេទ SUV ខ្នាតតូចជាច្រើនម៉ូឌែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា, ក៏ប៉ុន្តែរថយន្ត MG នៅតែស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាជានិច្ច ជាមួយនឹងជម្រើសដ៏ពេញនិយមសម្រាប់ គ្រួសារសម័យថ្មី, សហគ្រិន, ម្ចាស់អាជីវកម្ម, និស្សិត, គ្រូពេទ្យ, គូរភរិយាថ្មី, ម្ចាស់កសិដ្ឋាន, បុគ្គលដែលមានឥទ្ធិពលក្នុងសង្គម។ល។ រថយន្ត MG ZS គឺមានលក្ខណៈខុសប្លែកគ្នាពីដៃគូរប្រគួតប្រជែងរបស់ខ្លួន ដែលជារថយន្តសម្រាប់អ្នកទាំងអស់គ្នាគ្រប់ស្ទីល, សមស្របការប្រើប្រាស់គ្រប់ទីកន្លែង, មានផាសុកភាពខ្ពស់, តម្លៃសមរម្យ, ដំណើរការបើកបរល្អ, មានគុណភាពខ្ពស់ជាមួយរយៈពេលធានារហូតដល់5ឆ្នាំ អមនឹងលក្ខណៈពិសេសជាច្រើនចំណុចដែលផ្ដល់ឱ្យម្ចាស់រថយន្តទទួលបាននូវតម្រូវការប្រើប្រាស់ប្រចាំថ្ងៃជាមួយជីវិតដ៏ទាន់សម័យរបស់ពួកគេ។

Photo 2023 11 07 16 09 34

Photo 2023 11 07 16 09 35 (3)

និយាយដល់អំពីរថយន្ត SUV ខ្នាតតូចក្នុងប្រទេសកម្ពុជា, គឺគេតែងតែនឹកដល់រថយន្ត MG ZS ដែលជារថយន្តផ្តល់នូវចម្លើយនៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។ MG ZS ជារថយន្តដែលលក់ដាច់ជាងគេក្នុងចំណោមរថយន្ត SUV ខ្នាតតូចជាច្រើនម៉ូដែលដោយបានរួមបញ្ចូលគ្នារវាងការរចនាស្ទីលដ៏ទាន់សម័យ និងដំណើរការបើកបរយ៉ាងល្អ។ បច្ចុប្បន្ននេះ រថយន្ត MG ZS កំពុងផ្ដល់នូវជម្រើសកាន់តែល្អសម្រាប់ប្រជាជនកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ $27,990 ប៉ុណ្ណោះដែលពិតជាតម្លៃទាក់ទាញមែនទែន។ នៅក្នុងលក្ខខណ្ឌនៃការបើកបរនិងលក្ខណៈពិសេសរបស់រថយន្ត MG ZS គឺជាពិតជាសំបូរបែបជាមួយនឹងមុខងារប្រើប្រាស់ស្ដង់ដារដែលមានដូចជា: ប្រព័ន្ធសោឆ្លាតវៃចេញចូលរថយន្តដោយមិនបាច់ប្រើសោរ, កុងទ័រឌីជីថល, កាម៉េរា៣៦០ដឺក្រេជាមួយសេនស័រជំនួយពេលចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធហ្វ្រាំងABS, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធជំនួយពេលឡើងទួល, កញ្ចក់ចំហៀងក្ដោបអូតូ, កៅអីអូតូសម្រាប់អ្នកបើកបរ, អេក្រង់កំសាន្តទំហំ 10.1 អ៊ីញដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, មានម៉ាស៊ីនត្រជាក់ខាងក្រោយ, ទំហំយ៉ាន់17អ៊ីញ, ដំបូលលើបិទបើកបានបែប Panoramic Sunroof, ឃ្លុបក្រោយទំហំ 470លីត្រដែលពិតជាធំទូលាយជាងដៃគូរប្រគួតប្រជែងទាំងអស់ក្នុងចំណោមរថយន្ត SUV ខ្នាតតូចនៅកម្ពុជា។

Photo 2023 11 07 16 09 37

Photo 2023 11 07 16 09 35

ទន្ទឹមនឹងនេះ, ចំនុចដែលលើសទៀតនោះគឺរូបរាងដ៏គួរឱ្យទាក់ទាញទាំងផ្នែកខាងក្រៅនិងខាងក្នុងដ៏ប្រណិតដែលបំពាក់ដោយកៅអីពូកស្បែក ហើយរថយន្ត MG ZS បានផ្ដល់ឱ្យអ្នកបើកបរនិងអ្នករួមដំណើរកាន់តែមានផាសុកភាព និងសុវត្ថិភាពខ្ពស់ពីប្រព័ន្ធសុវត្ថិភាពជាច្រើនចំនុចដោយធ្វើឱ្យម៉ូឌែលនេះទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥ ពីវិទ្យាស្ថាន Euro NCAP។ ប្រសិនបើលោកអ្នកចង់បានរថយន្តប្រភេទ SUV ខ្នាតតូចដែលមានភាពស្រស់ស្អាត, មិនចំណាយច្រើនលើតម្លៃដើម ហើយទទួលបាននូវការធានារហូតដល់រយៈពេលយូរជាមួយ និងមុខងារប្រើប្រាស់ច្រើនជាងដៃគូរប្រជែង នោះរថយន្ត MG ZS នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ ដូច្នេះ ម៉ូឌែល MG ZS គឺមានល័ក្ខខណ្ឌគ្រប់គ្រាន់ដែលបង្ហាញថាវាពិតជាជម្រើសល្អ ជាពិសេសគឺការបំពាក់ជាមួយឧបករណ៍ប្រើប្រាស់ទំនើបៗ សុវត្ថិភាពខ្ពស់ដែលធ្វើឱ្យរថយន្ត MG ZS លក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា។

Photo 2023 11 07 16 09 36 (2)

Photo 2023 11 07 16 09 36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia