ក្រុងរណបធំៗ ៤ នឹងប្រែក្លាយភ្នំពេញកាន់តែទំនើបជាងមុន ខណៈបច្ចុប្បន្នកំពុងសម្រុកសង់ហេដ្ឋារចនាសម្ព័ន្ធ
Bunthoeun KoemJUNE 24 202512 views

ទីក្រុងរណបបាននិងកំពុងលេចចេញជារូបបណ្តើរៗហើយ ទៅតាមតំបន់សំខាន់នានាជុំវិញរាជធានីភ្នំពេញ ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។ ហើយការអភិវឌ្ឍន៍ទីក្រុងរណប ប្រៀបបានទៅនឹងបែងចែកតំបន់បន្ថែម ដែលផ្ដល់នូវការសម្រួលជាច្រើន ដូចជាបញ្ហាកកស្ទះចរាចរណ៍ ត្រូវបានកាត់បន្ថយ ដោយសារតែនៅក្នុងទីក្រុងរណប ភាគច្រើនសុទ្ធតែមានការបង្កើតជាតំបន់ពាណិជ្ជកម្មទាំងអស់ ដែលអ្នករស់នៅអាចធ្វើការបង្វែរគោលដៅទីតាំងអាជីវកម្ម ក៏ដូចជាកន្លែងការងារជាដើម។

១. ទីក្រុងរណបជ្រោយចង្វារ 

161700001

តំបន់​ជ្រោយចង្វា និង​តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​សកម្មភាព​អភិវឌ្ឍន៍​ខ្លាំង ដោយមាន​បុរី​ធំ​ៗ​ជា​ច្រើន​កំពុង​សាងសង់ រួមមាន៖ ផ្សារទំនើប​ BigC , បុរី​ប៉េង ហួត​, បុរី The Mekong Royal, បុរី​អ័​រ​គី​ដេ​, បុរី​បុរី​ឌឹ ផ្លា​រ៉ា និង​បុរី​វិមាន​ភ្នំពេញ ក៏ដូចជាគម្រោងអគារខ្ពស់ៗជាច្រើនទៀតផងដែរ ។

ដោយឡែកចំពោះទីក្រុងរណបជ្រោយចង្វារវិញគឺ មានផ្ទៃដីទំហំជាង១០០ហិកតា ដែល​មាន​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​៣.០០០​លាន​ដុល្លារ បាននិងកំពុងចាប់ផ្តើម​បញ្ចេញពន្លឺបន្តិចម្ដងៗហើយ ជាមួយអគារពាណិជ្ជកម្មខ្ពស់ៗ លំនៅដ្ឋានបែបអភិជន ភោជនីយកដ្ឋាន ផ្សារលក់រាយ មជ្ឈមណ្ឌលកំសាន្ត សាលសន្និសីទជាដើម។

២. ទីក្រុងរណបកោះនរា

161800001

ទីក្រុងរណបកោះនរា ត្រូវបានវិនិយោគដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុកអនិកជនកម្ពុជា (OCIC)  ក្រោមទុនវិនិយោគប្រមាណ២.៥០០លានដុល្លារ​ក្នុងទំហំដី១២៥ហិតា ដែលអនុញ្ញាតឲ្យពលរដ្ឋេរស់នៅបានដល់ទៅ ៥ម៉ឺននាក់។​

នេះគឺជាគម្រោងទី២ របស់លោកអ្នកឧកញ៉ា បន្ទាប់ពីទីក្រុងរណបកោះពេជ្រនិងទីក្រុងរណបជ្រោយចង្វារ ខណៈគម្រោងនេះមានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ បានចាក់ដីបំពេញ និងបន្តសាងសង់ឥតឈប់ឈរ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

៣. ទីក្រុងរណប ING City

162200001

ទីក្រុង​រណប ING City ត្រូវបានវិនិយោគដោយ​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ក្នុងទំហំដីជាង២០០០ហិកតា មានទីតាំងស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។ បច្ចុប្បន្នគម្រោងនេះ កំពុង​បង្ហាញ​ពី​សន្ទុះ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយ​ពី​គម្រោង​ធំៗ​មួយ​ចំនួន បាន​និង​កំពុង​ដាក់​ទិសដៅ​អភិវឌ្ឍ​សាងសង់​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់​ ដូចជាគម្រោងផ្សារទំនើប PH Diamond Place និង Aeon3 ជាដើម។  តំបន់​ទីក្រុង​រណប ING City នេះ គឺ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម ទៅ​ថ្ងៃ​អនាគត។ 

៤. ទីក្រុងរណបមេគង្គឃី

ទីក្រុមហ៊ុនថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានឲ្យដឹងថា គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយផងដែរ៕

28e0ed7f C4b2 4550 Af1d 4ae0821c2584

2a571036 474d 40a5 B137 Fd9e894e197a

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia