ធានា១ជីវិតសម្រាប់១៥០០០នាក់ដំបូង! ក្រុមហ៊ុនឡាន MG បញ្ចេញម៉ូឌែលថ្មីរបស់ខ្លូនតម្លៃក្បែរ២ម៉ឺន$
នារី AUTOAPRIL 26 20237.3 K views

ក្រុមហ៊ុនផលិតរថយន្តកូនកាត់អង់គ្លេស-ចិន MG កាលពីពេលថ្មីៗនេះ​ បានធ្វើការបើកសម្ពោធលក់ជាផ្លូវការនូវប្រភេទរថយន្ត Sedan ម៉ូឌែល MG7 ដែលតម្លៃចាប់ ១៧៤០០ដុល្លារអាមេរិក នៅក្នុងប្រទេសចិន ជាមួយនឹងរូបរាងកាន់តែទំនើបមុន។​

341526606 1703284996753360 7518352255862319320 N

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលថ្មីៗនេះបានឱ្យដឹងថារថនយន្ត MG7 គឺមានទំហំប្រហាក់ហែលទៅនឹងរថយន្ត Toyota Camryដែរ ខណៈ MG7 ​មានកម្ពស់ ៤៨៨៩mm ទទឹង១៨៨៩mm​ និងគម្លាតកង់មុខ ទៅកង់ក្រោយមានគន្លាត ១៤៤៧mm ​។​ រថយន្តម៉ូឌែលនេះអាចជាន់ល្បឿនពី០ ទៅដល់១០០ដោយប្រើរយៈពេលត្រឹមតែ ៦.៥ វិនាទីប៉ុណ្ណោះ។

 

341835582 809994927177251 7322585307142857654 N

341685422 241115365095458 3131270710523662881 N

ទន្ទឹមនឹងនេះដែរលក្ខណៈពិសេសមួយទៀតរបស់ MG7 គឺមានចង្កៀងមុខរាងត្រីកោណ និងបំពង់ផ្សែងទាំងបួនរបស់វាបានបន្ថែមសម្រាស់រថយន្ត MG7 កាន់តែមានភាពស្ព័របន្ថែមទៀត ហើយលក្ខណៈពិសេសមួយទៀតនោះគឺ spoiler មានរូបរាងយ៉ាងទាក់ទាញ។​

342000956 1370665336808347 1620519099237509018 N

គួរជម្រាបផងដែរថា MG7 ម៉ូដែល 1.5Gមានតម្លៃត្រឹមតែ ១៧,៤០០ ដុល្លារខណៈម៉ូដែល 2.0T  មានតម្លៃត្រឹម​ ២១៣០០ដុល្លារប៉ុណ្ណោះក្នុងប្រទេសចិន។ លើសពីនេះអតិថិជនរបស់ MG ចំនួន ១៥,០០០ នាក់ដំបូងនឹងទទួលបានការធានាពេញមួយជីវិតសម្រាប់សមាសធាតុស្នូល និងប្រាក់ឧបត្ថម្ភចំនួន ១,៤៥០ ដុល្លារបន្ថែមទៀត៕​

1

341847198 1636336613538237 4721317976179062451 N

341999150 556432596372343 1035944081851279851 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia