មកដល់ខ្មែរហេីយ! តោះមកដឹងតម្លៃរថយន្តអគ្គិសនី MG ទាំង២ម៉ូឌែល សាកថ្មម្តង ជិះ៤៥២km រាងឡូយដូចឡានស្ពរ
នារី AUTOJUNE 7 20234.7 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តអគ្គសនី និងនិយមចូលចិត្តឡានបែបស្ពរ ខណៈពេលនេះរថយន្តអគ្គិសនីកូនកាត់អង់គ្លេស ចិន MG បានមកដល់ស្រុកខ្មែរហើយ​ដោយសាកថ្មម្តង ជិះបាន ៤៥២គីឡូម៉ែត្រ ហើយបើនិយាយពីរូបរាងវិញឡូយដូចឡានស្ពរអញ្ចឹង ជាមួយតម្លៃក្រោម៤ម៉ឺនដុល្លារ។

2

ក្រុមហ៊ុន MG បានបញ្ចេញនៅរថយន្តអគ្គិសនីរបស់ខ្លួនចំនួនពីរម៉ូឌែលរួមានមាន ម៉ូឌែល MG4 EV Luxury មានតម្លៃ ៣៩៩៩៩ដុល្លារដុល្លារ និងម៉ូដែល MG4 EV Standard មានតម្លៃ៣៥៩៩៩ដុល្លារ ខណៈតម្លៃទាំងនេះគឺសម្រាប់តែខែមិថុនាតែប៉ុណ្ណោះ។

Maxresdefault

ទន្ទឹមនឹងនេះដែរបើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី ១០ភាគរយ ទៅ ១០០ភាគរយ ក្នុងរយៈពេល ៧ម៉ោង និង៥០នាទី។

E2985654eda54f3794f5878fa3988ee6

ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី ១០ភាគរយ ទៅ ៨០ភាគរយ ក្នុងរយៈពេល ៣៨នាទី ឬ ៣៩នាទី។ MG ក៏បានបង្ហាញ​ថា​ប្រភេទអាគុយ51kWh ​អាចបើកបរបាន​ចម្ងាយ​ដល់​ទៅ ៣៥០Km និង ៤៥២km សម្រាប់ប្រភេទអាគុយ 64kWh។​

4

គួរជម្រាបផងដែរថា ប្រសិនជាបងប្អូនចាប់អារម្មណ៍អាចទៅតេសសាកល្បងនៅអាគារតាំងបង្ហាញ MG Cambodia ដោយផ្ទាល់បាន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨២​ ៥៥២៕

3

5

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia