ប្រិយមិត្តដែលតែងតែគាំទ្ររថយន្ត MG និងហ្វេនៗដែលតែងតែនិយមចូលចិត្តឡានបែបស្ព ប្រហែលជាឈរជើងលែងនឹងហើយ ខណៈពេលនេះរថយន្តកូនកាត់អង់គ្លេស ចិន MG5 បានបង្ហាញរូបរាងស្អាតកប់ ជាមួយតម្លៃជាង១ម៉ឺនដុល្លារនៅប្រទេសថៃ។
យោងតាមការចុះលើគេហទំព័រ DRIVE កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្ត MG5 មានវ៉ារ្យ៉ង់៤ប្រភេទរួមមាន 5: 1.5L D, 1.5L X Sunroof, Turbo 1.5L D និង Turbo 1.5L X Sunroof ។ ទន្ទឹមនឹងនេះដែរចំពោះ MG 5 Power-trains វិញត្រូវគេបានបំពាក់ដោយម៉ាស៊ីនសាំង ៤ ស៊ីឡាំង 1498cc ផលិតថាមពល 106 hp និងកម្លាំងបង្វិល 135 Nm ។ ដោយវាភ្ជាប់មកជាមួយជម្រើសប្រអប់លេខ Automatic transmission។
ហើយបើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានហ្រ្វាំងចតរថយន្តអគ្គិសនី ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) សញ្ញាបញ្ឈប់ការសង្គ្រោះបន្ទាន់ (ESS) ប្រព័ន្ធជំនួយការចតរថយន្ត ការព្រមានអំពីការត្រួតពិនិត្យម៉ាស៊ីន ការគ្រប់គ្រងការអូសទាញ ម៉ូនីទ័រសម្ពាធសំបកកង់ ពោងសុវត្ថិភាពអ្នកបើកបរ ពោងសុវត្ថិភាពអ្នកដំណើរ សោសុវត្ថិភាពកុមារ។
លើសពីនេះ វាមានប្រព័ន្ធប្រឆាំងការចាក់សោរហ្វ្រាំង, ប្រព័ន្ធជំនួយហ្វ្រាំង, ការចែកចាយកម្លាំងហ្វ្រាំងអេឡិចត្រូនិច (EBD), ជំនួយស្ថេរភាពយានយន្ត (VSA), ខ្សែក្រវ៉ាត់កៅអីខាងក្រោយ, ការព្រមានខ្សែក្រវ៉ាត់កៅអី, ការលៃតម្រូវកម្ពស់ខ្សែក្រវ៉ាត់កៅអីខាងមុខ, កាមេរ៉ាខាងក្រោយ, ឧបករណ៍ចាប់សញ្ញាកន្លែងចតរថយន្ត, ពោងសុវត្ថិភាព/ឧបករណ៍ចាប់សញ្ញាគាំង, ធ្នឹមប៉ះពាល់ផ្នែកខាងមុខ ធ្នឹមប៉ះពាល់ចំហៀង និងការព្រមានបើកទ្វារ។
គួរជម្រាបផងដែរថា រថយន្ត MG 5 មានតម្លៃចន្លោះចាប់ពី ៦៤៩,០០០បាទ ( ប្រមាណជា ១៧៥០០ដុល្លារ) ទៅ ៧៥៩,០០០បាទ (ប្រមាណជា២០០០០ ដុល្លារ)៕