ស្ងាត់ៗ! MGសង្ងំផលិតឡានEVថ្មី ឌីសាញបែបស្ព័រ សាកម្តងរត់បានជាង៥០០kmខណៈ ចំនួនផលិតមានមិនច្រើនទេ
នារី AUTOAPRIL 21 20241.1 K views

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តកូនកាត់អង់គ្លេស-ចិន MG បានបង្ហាញនៅរថយន្តអគ្គិសនីបែបស្ព័រពិសេសម៉ូឌែល MG Cyberster “Red Top Edition” ជាមួយរូបរាងស្អាត ទំនើប នឹងការសាកថ្មមួយដង អាចធ្វើដំណើរបានជាង ៥០០ គីឡូម៉ែត្រ​ ខណៈរថយន្តនេះក្រុមហ៊ុនធ្វើការផលិតមិនច្រើនទេសម្រាប់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីពេលកន្លងទៅនេះ។

01597c34 6d06 4822 Aacb 5e4cdcfa6a4d

MG បានប្រកាសចេញរថយន្ត Electric Sport Car ម៉ូដែល Cyberster ដំបូងនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show នៅប្រទេសចិន ដែលមានតម្លៃចន្លោះពី ៤៥,១០០ ទៅ ៥០,៧០០ដុល្លារជាមួយជម្រើសចំនួនបីប្រភេទផ្សេងគ្នា នឹងត្រូវបានការរំពឹងថានឹងនាំចេញទៅលក់នៅលើពិភពលោកនៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះហើយ ខណៈចំនួនផលិិតមានត្រឹមតែ១០០គ្រឿងប៉ុណ្ណោះ។

Ea11d1b0 311b 423c A1fb 076a9b4ee523

MG Cyberster បានបំពាក់នូវម៉ូទ័រអគ្គិសនីខាងមុខមួយជាប្រភេទ permanent magnet synchronous motor ដែលផ្តល់នូវថាមពល ១៥០kW និងម៉ូទ័រអគ្គិសនីក្រោយដែលផ្តល់នូវថាមពល ២៥០kW ដែលសរុបកំលាំងម៉ូទ័រទាំងពីរបញ្ចូលគ្នាអាចផលិតថាមពលបាន ៤០០kW ដែលផ្តល់អនុភាពជាន់សន្ទុះល្បឿនពី ០ ទៅ ១០០km/h ចំនាយពេលខ្ទង់ ៣.២ វិនាទី។ សម្រាប់ម៉ូដែល High-Performance វិញ គឺបានបំពាក់នូវកញ្ចប់អាគុយ ៧៧kW និងសាកមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ ៥២០km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។

14fa26c7 Abc8 48bc B1c4 13e521bb275e

គួរជម្រាបផងដែរថា Cyberster Red Top Edition លាបពណ៌គុជខ្យង - ស ដែលមានដំបូលពណ៌ក្រហម កៅអីពីរដែលពីស្បែកប្រភេទ Nappa leather និងនៅផ្នែកកណ្តាលផលិតឡើងពីកា carbon fiber៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia