ក្រុមហ៊ុន MG បានបំបែកកំណត់ត្រាថ្មី​ជាមួយ​ការលក់ចេញជិត​ 200 គ្រឿង​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌនេះ
Hang ChhenglySEPTEMBER 23 2024

ក្រុមហ៊ុន MG បានបន្តបង្ហាញពីភាពអស្ចារ្យម្តងហើយម្តងទៀតនៅក្នុងទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា តាមរយៈការលក់ចេញដ៏ច្រើនគួរឱ្យចាប់អារម្មណ៍រហូតដល់ជិត 200 គ្រឿងក្នុងរយៈពេលត្រឹមតែ 2 សប្តាហ៍ដំបូងក្នុងខែកញ្ញា ឆ្នាំ2024 នេះ។ ការលក់ចេញដ៏ច្រើនគ្រឿងនេះគឺទទួលបានការគាំទ្រពីសំណាក់អតិថិជនដើម្បីត្រៀមរថយន្តថ្មីធ្វើដំណើរនាពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា ខណៈដែល​ក្រុម​គ្រួសារខ្មែរ​ត្រៀម​ធ្វើ​ដំណើរ​ទៅជួបជុំគ្រួសារសាច់​ញាតិនៅតាមស្រុកកំណើរ និងទៅ​វត្តអារាម។1.mg

ពិធីបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីក្នុងការធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកដ្ឋានទៅ និងជាពេលវេលាជួបជុំគ្រួសារផងដែរ ដូច្នេះហើយទើបមានការកើនឡើងនៃការធ្វើដំណើរទូទាំងប្រទេស ខណៈដែលប្រជាជននឹងធ្វើដំណើរទៅកាន់ស្រុកកំណើត និងវត្តអារាមនានា។ ស្របពេលជាមួយការផ្តល់ជូនប្រម៉ូសិនពិសេសយ៉ាងទាន់ពេលវេលាពី MG  ជាមួយរថយន្តមានក្នុងស្តុកស្រាប់ទើបធ្វើឱ្យការប្រគល់រថយន្តជូនអតិថិជនបានទាន់ពេលវេលា ព្រមទាំងផ្តល់ឱ្យកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជាក្នុងការធ្វើដំណើរប្រកបដោយទំនុកចិត្ត ជាពិសេសជាមួយនឹងរថយន្ត MG ពីរម៉ូដែលលេចធ្លោនិងលក់ដាច់ខ្លាំងបំផុតនោះគឺ MG RX5 និង MG ZS ដែលកំពុងឈានមុខគេ។2.mg

MG បានផ្តល់កញ្ចប់ប្រម៉ូសិនពិសេសដើម្បីជំរុញការលក់យ៉ាងជោគជ័យនៅក្នុងខែកញ្ញានេះ ដោយអាចសន្មតថាវាជាប្រម៉ូសិនដ៏គួរឱ្យទាក់ទាញរបស់ពួកគេ ដែលត្រូវបានរៀបចំឡើងយ៉ាងល្អបំផុត ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់៖

រថយន្ត MG RX5 Reborn៖ ជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុត និងស័ក្តសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយជាលក្ខណៈគ្រួសារ ដែលបច្ចុប្បន្នរថយន្ត MG RX5 Reborn កំពុងផ្តល់ជូនតម្លៃពិសេសចាប់ពី $36,000 ជាមួយនឹងការថែមជូនកាតសាំងរហូតដល់ $1,000 ដែលធ្វើឱ្យវាក្លាយជាកញ្ចប់ប្រម៉ូសិនល្អបំផុត មិនអាចប្រកែកបានសម្រាប់អ្នកទិញ។ ជាមួយការធ្វើដំណើរផ្លូវឆ្ងាយ ដោយមិនខ្វល់ពីការចំណាយថ្លៃសាំងឡើយ។6.mg

រថយន្ត MG ZS ស៊េរីឆ្នាំ2025៖ គឺផ្តល់ភាពទាន់សម័យ មានផាសុកភាពខ្ពស់ទាំងការប្រើប្រាស់ក្នុងទីក្រុងនិងតាមបណ្តាខេត្ត ហើយម៉ូឌែលនេះក៏ទទួលបានការគាំទ្រនិងលក់ខ្លាំងផងដែរ។ រថយន្ត MG ផ្តល់កញ្ចប់ប្រម៉ូសិនដ៏អស្ចារ្យ មានតម្លៃសមរម្យត្រឹមតែ $26,888 ប៉ុណ្ណោះ ជាមួយនឹងការថែមកាតសាំង $200 និងប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Mall Supermarket មានទឹកប្រាក់ $200 ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តថ្មីមិនត្រឹមតែទទួលបានរថយន្តថ្មីក្នុងការធ្វើដំណើរដោយមិនបារម្ភពីការចំណាថ្លៃសាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទិញទំនិញសម្រាប់បុណ្យភ្ផំបិណ្ឌនេះដោយហ្វ្រីៗផងដែរ។5.mg

ពេលវេលាដ៏អស្ចារ្យក្នុងការបំបែកកំណត់ត្រានេះគឺទទួលបានការគាំទ្រខ្លាំងលើគ្រប់ម៉ូដែល MG ទាំងអស់។ ក៏ប៉ុន្តែរថយន្តពីរម៉ូឌែល MG RX5 និង MG ZS គឺជាដៃគូដ៏ល្អស័ក្តសមសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារដោយផ្តល់នូវទំនុកចិត្ត ថាមពលខ្លាំង និងមានប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប។ ដូច្នេះមិនថាធ្វើដំណើរទៅតាមបណ្តាខេត្ត ឬវត្តអារាមនោះទេ លោកអ្នកនិងគ្រួសារប្រាកដជាទទួលបានភាពរីករាយសម្រាប់ថ្ងៃឈប់សម្រាកខាងមុខនេះ ជាមួយកញ្ចប់ប្រម៉ូសិនរបស់ MG ដែលបានធ្វើឱ្យវាកាន់តែងាយស្រួល និងចំណេញច្រើនទាំងការចំណាយថ្លៃសាំង និងការទិញគ្រឿងទេសផ្សេងៗ។3.mg

ការលក់ចេញដ៏ជោគជ័យរបស់ MG ដល់ទៅជិត 200 គ្រឿងក្នុងរយៈពេលដ៏ខ្លីនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តរបស់អតិថិជន ចំពោះម៉ាកយីហោរបស់ខ្លួនដែលមានដើមកំណើតពីចក្រភពអង់គ្លេស និងការផ្តល់ជូនកញ្ចប់ប្រម៉ូសិនបានត្រឹមត្រូវតាមកាលៈទេសៈ។ ជាមួយនឹងសន្ទុះបំបែកកំណត់ត្រាដ៏អស្ចារ្យនេះ MG នឹងបន្តពង្រឹងគោលជំហររបស់ខ្លួនជាម៉ាកយីហោរថយន្តថ្មីដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយផ្តល់នូវរថយន្តមានគុណភាព និងតម្លៃសមរម្យជូនអតិថិជនរបស់ខ្លួន។4.mg

Hang Chhengly

អត្ថបទសរុប៖ 13

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia