ក្រុមហ៊ុន MG បានឧបត្ថម្ភអាវយឺតជូនដល់នាយកដ្ឋានគ្រប់គ្រងពហុកីឡាដ្ឋានជាតិមរតកតេជោ
Daneth MechMAY 9 2023

ឆ្នាំ២០២៣គឺជាប្រវត្ថិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជាដែលបានធ្វើនៃព្រឹត្តិការណ៏កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយយើងទាំងអស់បានចូលរួមដោយមោទកៈធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាដ៏ធំអស្ចារ្យនេះ ព្រមទាំងរួមគ្នាបង្កើតនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រមួយឱ្យពិភពលោកបានឃើញ និងចងចាំថាខ្មែរអាចធ្វើបាន ហើយធ្វើយ៉ាងល្អអស្ចារ្យក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង។ ដើម្បីចូលរួមអមអរសាទរព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក្រុមហ៊ុន MG ដែលជាក្រុមហ៊ុនលក់រថយន្តថ្មីយីហោអង់គ្លេសប្រចាំនៅកម្ពុជាបានឧបត្ថម្ភអាវយឺតជូនដល់នាយកដ្ឋានគ្រប់គ្រងពហុកីឡាដ្ឋានជាតិមរតកតេជោដើម្បីជាកាដូរលើកទឹកចិត្តនិងដល់ថ្នាក់ដឹកនាំនិងក្រុមការងារនៃពហុកីឡាដ្ឋានជាតិមរតកតេជោក្នុងការរៀបចំទីតាំងនៃម្ចាស់ផ្ទះស៊ីហ្គេម២០២៣នេះ។

Photo 2023 05 09 09 28 11

Photo 2023 05 09 09 28 12

កាលពីថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣ តំណាងដោយលោក អ៊ុ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បាននាំយកអំណោយអាវយឺតចំនួន138អាវជូនដល់លោកប្រធាននាយកដ្ឋានគ្រប់គ្រងពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីជាការចូលរួមគាំទ្រនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក្រុមការងារនៃពហុកីឡាដ្ឋានជាតិមរតកតេជោដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ការងាររៀបចំទីតាំងនៃព្រឹត្តិការណ៏ស៊ីហ្គេមឆ្នាំ២០២៣នៅព្រះជាណាចក្រកម្ពុជា។

គួរបញ្ផាក់ផងដែរថា ក្រុមហ៊ុន MG Cambodia គឺជាក្រុមហ៊ុនរថយន្តលំដាប់ថ្នាក់លេខ៣នៃរថយន្ត SUV នៅកម្ពុជាជាមួយការនាំចូលនូវរថយន្តលក្ខណៈគ្រួសារទំនើបៗនិងមានតម្លៃសមរម្យ ហើយថ្មីៗនេះក្រុមហ៊ុនក៏មាននាំចូលនូវរថយន្តអគ្គិសនីដែលជួយដល់បរិស្ថាននិងសន្សំសំចៃខ្ពស់ដែលពិតជាការគិតគូរដល់សុខភាពផែនដីនិងសុខភាពអ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនក៏តែងតែចូលរួមជួយដល់សង្គមជាតិតាមរយៈការចូលរួមជាមួយសកម្មភាពល្អៗជាច្រើនដូចជាការជួយដល់មណ្ឌលកុមារកំព្រានិងអ្នកខ្វះខាតមួយចំនួនដែលជាគំរូរមួយដ៏ល្អក្នុងនាមជាក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធផ្តាច់មុខលក់រថយន្តថ្មី MG នៅកម្ពុជា។

Photo 2023 05 09 09 28 13 (2)

Photo 2023 05 09 09 28 15

Photo 2023 05 09 09 28 11 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia