ត្រៀមខ្លួន!​ Facebook នឹងចេញមុខងារថ្មី១នេះ សម្រាប់តែមនុស្សអាយុ១៨ឆ្នាំប្រើប្រាស់ប៉ុណ្ណោះ
Ping Chou EngAPRIL 9 20251.1 K views

ក្រុមហ៊ុន Meta បានដាក់ចេញនូវមុខងារ គណនី Facebook, Messenger និង Instagram សម្រាប់តែក្មេងជំទង់ មានអាយុចាប់ពី១៦ដល់១៨ឆ្នាំប្រើប្រាស់តែប៉ុណ្ណោះ ជាមួយនឹងគោលដៅការពារកុមារពីមាតិកាមិនសមរម្យនិងទំនាក់ទំនងដែលមិនសុវត្ថិភាព។

 

ខណៈមុខងារនេះបានដាក់ឱ្យប្រើប្រាស់នៅ អាមេរិក ​ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា មុនពេលពង្រីកទៅតំបន់ផ្សេងទៀតលើពិភពលោក។

 

យោងតាមការចុះផ្សាយរបស់ BBC បានបង្ហាញថា បើតាមការអះអាងរបស់ក្រុមហ៊ុន Meta គេសន្មតថាមុខងារនេះនឹងអាចជួយផ្លាស់ប្តូរមនុស្សវ័យជំទង់យ៉ាងហោចណាស់៥៤លាននាក់នៅទូទាំងពិភពលោក។ ដោយមុនពេលបញ្ចេញមុខងារថ្មីនេះ កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនក៏បានស្ទង់មតិលើមាតាបិតារបស់ក្មេងជំទង់ផងដែរ។

 

ក្នុងនោះអាណាព្យាបាលចំនួន៩៤% ពេញចិត្តនិងយល់ថាមុខងារគណនីក្មេងជំទង់គឹមានប្រយោជន៍សម្រាប់ពួកគេក្នុងការចិញ្ចឹមកូន។ ដោយ ៨៥% នៃមាតាបិតាគិតថាមុខងារនេះនឹងជួយក្មេងជំទង់ឱ្យមានបទពិសោធន៍វិជ្ជមានច្រើនលើបណ្តាញសង្គម។

 

ទន្ទឹមនឹងនេះរបៀបប្រើប្រាស់គណនីក្មេងជំទង់ សម្រាប់កុមារដែលមានអាយុក្រោម១៦ឆ្នាំគឺតម្រូវឱ្យមានការអនុញ្ញាតពីឪពុកម្តាយជាមុន ដើម្បីចូលប្រើប្រាស់គណនីបាន ហើយអ្នកមានអាយុ១៨ឆ្នាំ អាចកំណត់ Setting ដោយខ្លួនឯង និងប្រើជាឯកជនបាន។

 

លើសពីនេះគណនីនេះគឺមានតែមិត្តភ័ក្តិដែលជាក្មេងជំទង់ដូចគ្នាប៉ុណ្ណោះដែលអាចមើល តាមដានMention និងបញ្ចេញមតិយោបល់ដាក់គ្នាបាន។ មួយវិញទៀតរៀងរាល់១ម៉ោងម្តង ក្នុង១ថ្ងៃ គណនីក្មេងជំទង់ នឹងរំលឹកឱ្យអ្នកប្រើប្រាស់ចាកចេញនិងត្រូវតែឈប់លេងបន្តទៀត។

 

សូមជម្រាបថាមុខងារគណនីក្មេងជំទង់គឺដំណើរការអាស្រ័យលើអាយុដែលម្ចាស់គណនីបានដាក់ប្រកាសដោយខ្លួនឯងនៅពេលបង្កើតគណនី ប៉ុន្តែ Meta តម្រូវឱ្យពួកគេថតវីដេអូ Selfie ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានថាពួកគេពិតជាអាយុ១៨ឆ្នាំ។ ដោយសារកន្លងមកមានក្មេងប្រហែល២២% នៃអាយុពី៨ទៅ១៧ឆ្នាំបានកុហកថាពួកគេមានអាយុលើសពី១៨ឆ្នាំនិងជាមនុស្សពេញវ័យ ដើម្បីបានប្រើគណនីបណ្តាញសង្គម​៕

 

02 Facebook Teen Account Update Carousel 04

 

Igfb Messenger Teen Accounts Update Header

 

 

New Safety Settings Rectangle

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia