ថ្មីទៀតហើយ!​ Meta បានដាក់ដំណើរការ មុខងារបង្កើតរូបភាព AI តាមក្តីស្រមៃ ប្រើដោយឥតគិ.តថ្លៃ
Ping Chou EngDECEMBER 8 20232.7 K views

យោងតាមការចេញផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះបានឱ្យដឹងថាក្រុមហ៊ុន ​Meta បានដាក់ឱ្យដំណើរការ Meta AI ដែលអាចបង្កើត​រូបភាព​សិប្បនិម្មិត តាមការស្រមើស្រមៃ​បានដោយឥតគិតថ្លៃ​។

 

ប៉ុន្តែ​បច្ចុប្បន្នសម្រាប់ប្រទេសកម្ពុជា គេហទំព័របង្កើតរូបសិប្បនិម្មិតនេះមិន​ទាន់​អាចប្រើប្រាស់បានជាទូទៅនៅឡើយទេ ពោលអាចប្រើបានជាផ្លូវការនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

 

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានបញ្ជាក់ថា ដើម្បីអាចប្រើប្រាស់ Imagine with Meta AI នៅក្នុងប្រទេសកម្ពុជាខណៈពេលនេះបាន អ្នកប្រើប្រាស់អាចសាកល្បងនូវវិធីសាស្ត្រ​ខាងក្រោម៖

 

១. ប្រើ​ប្រាស់​កម្មវិធី VPN ឬ​ ប្រើប្រាស់​ Browse Brave, ​Chrome ... ដោយ install extensions VPN free ណាមួយដែល​អ្នក​ទុក​ចិត្ត​ (អ្នកប្រើប្រាស់អាចសាកល្បងប្រើ" Browsec VPN - Free VPN for Chrome")​ រួច​បើក​ដំណើរការ​ VPN ដើម្បី​ប្តូរ​ IP ​​​ទៅ​ប្រទេស​មួយចំនួនដូចជា​ United States ជាដើម

 

២. ចូល​ទៅកាន់​គេហទំព័រ​ Meta IA  https://imagine.meta.com

 

៣. ធ្វើ​ការ​បង្កើត​គណនី​ថ្មី​ ឬ​ជាមួយ​​គណនី​ហ្វេសប៊ុក​របស់​អ្នក

 

៤. វាយ​បញ្ចូល​ពាក្យ​ ឬ​ឃ្លា​នៃ​ក្តី​ស្រមៃ​របស់​អ្នក​ រួច​ចុច​ "Generate" លោក​អ្នក​នឹង​ទទួល​បាន​រូប​ភាព​សិប្បនិម្មិត​តាម​ក្តីស្រមៃ​ និង​អាច​ទាយ​យក​មក​ប្រើប្រាស់​បាន។

 

គួររំលឹកផងដែរថាបច្ចេកវិទ្យា Artificial intelligence (AI) នេះអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ប៉ុន្តែ ក៏ផ្ដល់ហានិភ័យជាច្រើនដល់បុគ្គល និងសង្គមទាំងមូលផងដែរ។ ហេតុដូចនេះ អ្នកប្រើប្រាស់ AI ទាំងអស់ត្រូវប្រើប្រាស់ ប្រកបដោយក្រមសីលធម៌ ការទទួល​ខុសត្រូវ​ និងមានការប្រុងប្រយ័ត្នខ្ពស់៕

 

408860553 770817728405425 8808716823168148199 N

 

408694866 375995558422994 4812713032242797721 N

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia