បុរី មេគង្គ លែន បានផ្តល់ជូនប្រាក់ឧបត្ថម សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ប្រគេន ជូនដល់ព្រះសង្ឃ លោកតាអាចារ្យ យាយជី និងកូនសិស្សលោក ចំនួន ៤០០ អង្គ/នាក់ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង 
Meng SonglyAPRIL 5 2023

នាព្រឹក ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បុរី មេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ប្រគេន/ជូន ដល់ព្រះសង្ឃ លោកតាអាចារ្យ យាយជី និងកូនសិស្សលោក ចំនួន ៤០០ អង្គ/នាក់ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដោយមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់បុរី មេគង្គ លែនផងដែរ។

2023 04 05 18.06.26

2023 04 05 18.06.34

គួរបញ្ចាក់ផងដែរថា បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។ បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថមសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ល។ល។

2023 04 05 18.06.40

2023 04 05 18.06.37

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia