បញ្ហារបស់រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើឱ្យយីហោលំដាប់ពិភពលោកគឺ McDonald's ដែលបានទៅរកស៊ី នៅក្នុងប្រទេសរុស្ស៊ីត្រូវបានបង្ខំចិត្តលក់ហាងរបស់ខ្លួនជាង៨០០សាខា ទៅកាន់អ្នកជំនួញជនជាតិ រុស្ស៊ីម្នាក់មានឈ្មោះថា Alexander Govor ដែលត្រូវបានគេស្គាល់ថាជាសេដ្ឋីក្តាប់លុយពាន់លានដុល្លារ នេះបើយោងទៅតាមសារព័ត៌មានដែលចុះផ្សាយដោយ INSIDER កន្លងទៅនេះ ។
របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្ននេះក្រោមការគ្រប់គ្រងថ្មីទៅលើហាង McDonald's ដែលបានបើកឡើងវិញប្រមាណជា១៥កន្លែងហើយ ប៉ុន្តែគេផ្តោត និងបានប្តូរទៅលើរឿងបី ដែលទី មួយនោះគេបានប្តូរឈ្មោះថី្ម ពី McDonald's ទៅជា Vkusno & tochka "Tasty and that's it" ដែលឈ្មោះមួយនេះគឺសំដៅរស់ជាតិថ្មីរបស់ហាង ចំណែកឯរឿងមួយទៀតនោះគឺគេបានប្តូរ Logo និង menu នៅក្នុងហាង ។
យ៉ាងណាមិញ ក្រោយពីមានការដូរឈ្មោះ Logo និង menu នៅក្នុងហាង ប្រជាជនរុស្ស៊ីបានសម្រុកនាំគ្នា ចូលពេញៗហាង ដើម្បីទទួលនៅសេវាកម្មរបស់ក្រុមហ៊ុន Fast Food ដ៏មានប្រជាប្រិយភាពមួយនេះ នៅក្នុងទីក្រុង Moscow ស្របពេលដែលយីហោមួយនេះ និងមានយីហោច្រើនទៀត បានបិទ្វារជាច្រើន ខែកន្លងមក និងមានយីហោមួយចំនួនទៀតបានបង្ខំចិត្តចាកចេញពីរុស្ស៊ី ព្រោះតែ វិប.ត្តិ រវាងរុស្ស៊ីនិង ប្រទេសអ៊ុយក្រែន ។
អត្ដបទដោយ : នៅ ហៀង