ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ជាធនាគារផ្ដល់សេវាល្អបំផុតសម្រាប់ពានរង្វាន់ធនាគារបុគ្គលក្នុងស្រុក និងពានរង្វាន់ឆ្នើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ពីទស្សនាវដ្តី Asian Banking & Finance
Sopheak PichJULY 25 2024

នៅថ្ងៃ04 ខែកក្កដា ឆ្នាំ2024 ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MB Group ទទួលបានការទទួលស្គាល់ប្រកបដោយកិត្យានុភាពពីទស្សនារដ្តី Asian Banking & Finance អន្តរជាតិដ៏ល្បីល្បាញ ដោយក្នុងនោះ ធនាគារ អុឹមប៊ី ខេមបូឌា ពិតជាមានមោទនភាពដែលបានទទួលពាននូវរង្វាន់ដ៏ធំចំនួនពីរ រួមមាន “ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ប្រចាំប្រទេសកម្ពុជា” និង “ពានរង្វាន់ធនាគារបុគ្គលកម្រិតមធ្យមក្នុងស្រុកប្រចាំប្រទេសកម្ពុជា”

Photo 2024 07 24 15 18 00ពិធីប្រគល់ពានរង្វាន់ដែលបានរៀបចំឡើងនៅថ្ងៃទី04 ខែកក្កដា ឆ្នាំ2024 នាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាត Marina Bay Sands គឺជាកម្មវិធីដ៏ធំអស្ចារ្យសម្រាប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលលេចធ្លោ ពោលគឺជាកម្មវិធីផ្ដល់ការទទួលស្គាល់ចំពោះសមិទ្ធផលក្នុងការអនុវត្តការងារនវានុវត្តន៍ និងការផ្ដោតការយកចិត្តទុកដាក់លើអតិថិជន។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ គឺជាកម្មវិធីដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាន់ខ្ពស់មកពីទូទាំងតំបន់អាស៊ីមកចូលរួម ហើយក៏ជាមហាព្រឹត្តិការណ៍ដែលត្រូវបានចាត់ទុកថាជាពិធីពិសារភោជនីយអាហារពេលល្ងាចដើម្បីសម្ដែងនូវការអបអរសាទរដល់ការប្រគល់ពានរង្វាន់ដ៏បំផុតធំមួយនៅក្នុងប្រវត្តិសាស្ត្រនៃពិធីប្រគល់ពានរង្វាន់ Asian Banking & Finance Awards ដែលមានវត្តមានភ្ញៀវកិត្តិយសចូលរួមប្រមាណជិត 400 នាក់​។ កម្មវិធីក្នុងឆ្នាំនេះទទួលបាននូវចំនួនបេក្ខភាពចូលរួមខ្ពស់បំផុតចាប់តាំងពីពេលកម្មវិធីនេះបានចាប់បដិសន្ធិឡើង ដោយបានរំលេចនូវភាពសំខាន់ និងស្មារតីប្រកួតប្រជែងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី។ អ្នកចូលរួមត្រូវឆ្លងកាត់ការវាយតម្លៃពីសំណាក់គណៈជ្រើសតាំងដ៏ល្បីល្បាញមកពីក្រុមហ៊ុន EY, Bain & Co., ក្រុមហ៊ុន Deloitte និងក្រុមហ៊ុន PwC ដើម្បីធានាឱ្យបាននូវដំណើរការជ្រើសរើសដ៏សុក្រឹត និងផ្ដល់ពានរង្វាន់ ជូនដល់គ្រឹះស្ថានដែលស័ក្តិសមជាងគេបំផុត។

ទស្សនារដ្តី Asian Banking & Finance (ABF) ដែលជាទស្សនាវដ្តីឈានមុខគេផ្ដោតលើវិស័យសេវាហិរញ្ញវត្ថុប្រកបដោយថាមវ័ន្តក្នុងតំបន់អាស៊ី មានដំណើរការវិភាគយ៉ាងស៊ីជម្រៅ សាវតារ និងរបាយការណ៍តាមវិស័យដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ធនាគារបុគ្គល និងវិស័យធនាគារ វិនិយោគនៅទូទាំងតំបន់អាស៊ី។ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ពិតជាមានកិត្តិយសក្នុងការទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការដ៏វិសេសវិសាល និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះនវានុវត្តន៍ និងសេវាបម្រើអតិថិជនរបស់ធនាគារ ព្រមទាំងការប្ដេជ្ញាចិត្តជាប់ជាប្រចាំក្នុងការគាំទ្រដល់ធនាគារបុគ្គល និងអតិថិជនជាសហគ្រាសធុនតូច និងមធ្យម នូវផលិតផល និងសេវាច្នៃប្រឌិតថ្មីដែលមានគុណភាពខ្ពស់ ដូចជា កម្មវិធី MBCambodia My Bank App គណនីសន្សំមានកាលកំណត់ ឥណទានទិញផ្ទះ ឥណទានទិញរថយន្ទ ឥណទានផ្ទាល់ខ្លួន ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ឥណទានសាជីវកម្ម ឥណទានវិបារូបន៍ លិខិតធានាហិរញ្ញវត្ថុពីធនាគារ ការផ្ទេរប្រាក់ ការអភិវឌ្ឍហិរញ្ញវត្ថុពាណិជ្ជកម្ម និងសហគមន៍ក្នុងប្រទេសកម្ពុជា។

Photo 2024 07 24 15 18 03ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2011។ បន្ទាប់ពីធនាគារបើកប្រតិបត្តិការបានរយៈពេល 12 ឆ្នាំក្នុងនាមជាសាខារបស់ធនាគារ អុឹមប៊ី ដែលជាធនាគារឈានមុខគេមួយរបស់ប្រទេសវៀតណាម ធនាគារ អុឹមប៊ី ខេមបូឌា បានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជឯករាជ្យមួយនៅក្នុងខែមករា ឆ្នាំ2023 ដោយមានការវិនិយោគទាំងស្រុងពីក្រុមហ៊ុន MB Group។ នៅឆ្នាំដំបូងក្នុងនាមជាធនាគារពាណិជ្ជ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សម្រេចបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់ ដែលសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្តរបស់ធនាគារចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

Photo 2024 07 24 15 18 06ក្នុងឆ្នាំ2023 ទ្រព្យសកម្មរបស់ធនាគារ អុឹមប៊ី ខេមបូឌា បានកើនឡើងដល់ 71.4% ហើយប្រាក់បញ្ញើបានកើនឡើងដល់ 52.6% ការផ្ដល់ឥណទានមានចំនួនរហូតដល់ 133.9 លានដុល្លារអាមេរិក ពោលគឺ សម្រេចបាននូវកំណើន 73.4% ក្នុងការពង្រីកឥណទានរបស់ខ្លួន បើធៀបទៅនឹងឆ្នាំ2022ដោយ 60.4% ត្រូវបានចូលរួមចំណែកពីសេវាកម្មអតិថិជនជាបុគ្គល ហើយ 39.6% ទៀតគឺចូលរួមចំណែកពីសេវាអតិថិជនជាសាជីវកម្ម ខណៈពេលដែលធនាគាររក្សាបាននូវអនុបាត NPL ទាបរហូតដល់ 0.5។ ផលបត្រឥណទានរបស់ធនាគារ ដែលផ្ដោតជាចម្បងទៅលើផលិតផល និងឥណទានអាជីវកម្ម បានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់សហគ្រាសកម្ពុជា និងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។

នៅក្នុងត្រីមាសទី 1 ឆ្នាំ2024 ធនាគារបានបន្តការរីកចម្រើនរបស់ខ្លួន ដោយក្នុងនោះកំណើននៃ
ការដាក់ប្រាក់បញ្ញើមានចំនួន 45.8% ទ្រព្យសកម្មសរុបបានកើនឡើង 25.6% ពីឆ្នាំមុន ហើយ
ការផ្ដល់ឥណទានបានកើតឡើងរហូតដល់ 140.6 លានដុល្លារអាមេរិក។

ប្រសិនបើក្រឡេកមើលត្រីមាសទី 2 ឆ្នាំ2024 ធនាគារ អុឹមប៊ី ខេមបូឌា មានគោលបំណងវិវឌ្ឍខ្លួនទៅជាធនាគារដែលផ្ដល់ភាពងាយស្រួលបំផុត តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏ទំនើប។ ធនាគារមានផែនការវិនិយោគដ៏ធំមួយទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីផ្ដល់ជូនអតិថិជននូវបទពិសោធន៍ដ៏ល្អប្រសើរ និងពង្រីកប្រព័ន្ធ CRM សម្រាប់សេវាធនាគារស្វ័យប្រវត្តិ។ លើសពីនេះទៅទៀត ធនាគារនៅតែបន្តប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមនៅក្នុងសហគមន៍ ពោលគឺបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងគំនិតផ្ដួចផ្ដើមសង្គមដែលផ្ដោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

Photo 2024 07 24 15 18 09លោក Nguyen Anh Khanh នាយកប្រតិបត្តិ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពានរង្វាន់នេះ ដោយបានបញ្ជាក់ថា “ការទទួលស្គាល់ដ៏មានមោទនភាពនេះ គឺជាសក្ខីភាពដែលបញ្ជាក់អំពីការខិតខំប្រឹងប្រែងបំពេញការងារ ការប្ដេជ្ញាចិត្ត និងកិច្ចសហការរបស់ក្រុមការងារធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ទាំងមូល។ យើងប្ដេជ្ញាចិត្តផ្ដល់នូវផលិតផល និងសេវាហិរញ្ញវត្ថុគុណភាពខ្ពស់​ជូនដល់អតិថិជនបុគ្គល និងអតិថិជនជាសហគ្រាសធុនតូច និងមធ្យមរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូរសហការ និងបុគ្គលិក របស់យើង ចំពោះការបន្តគាំទ្រនិងជឿទុកចិត្តរបស់ពួកគេនាពេលកន្លងមក។ យើងប្ដេជ្ញាបន្តពង្រឹង ចំណងសេដ្ឋកិច្ច នយោបាយ និងសង្គមក្នុងប្រទេសកម្ពុជា ព្រមទាំងបន្តជំរុញចំណងសេដ្ឋកិច្ចទំនុកចិត្ត ការគាំទ្រ និងការជួយគ្នាទៅវិញទៅមកបន្ថែមទៀត”។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក សាខាព្រះនរោត្តម សាខាអូឫស្សី ឬសាខាបឹងកេងកង ឬទំនាក់ទំនងតាមទូរសព្ទលេខ 023 96 86 86។ សូមចូលរួមតាមរយៈទំព័រ Facebook [MB Bank Cambodia PLC]

(https://www.facebook.com/MBBankCambodiaPlc/)។ វែបសាយត៍៖ www.mbcambodia.com

Sopheak Pich

អត្ថបទសរុប៖ 685

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia