មកខ្មែរហើយ! តោះមកដឹង តម្លៃ និងលក្ខណៈពិសេសៗរបស់រថយន្ត Mazda CX 60 2024 រូបរាងថ្មី ស្អាតប្លែក
នារី AUTOAUGUST 14 2023922 views

ទើបតែមកដល់ស្រុកខ្មែរទេ ប៉ុន្តែរថយន្ត Mazda CX 60 2024 Full Option របស់ប្រទេសជប៉ុន បានឆ.ក់យកបេះដូងមនុស្សជាច្រើន ជាពិសេសពីសំណាក់យុវវ័យ។ ដោយម៉ូដែលវ័យក្មេងមួយម៉ូដែលនេះ បានផ្លាស់ប្តូររូបរាងថ្មី ស្អាតជាងមុន ប្លែកជាងមុន និងធំទូលាយជាងមុនផងដែរ ខណៈដែលតម្លៃវិញក៏ធូរជាងមុនរហូតដល់ ៥ពាន់ដុល្លារផងដែរ។

366181335 673578558124700 7526338185870916471 N

ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកនាង ប៊ី លីកា ដែលត្រូវគេស្គាល់ថាជាទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Mazda បានឱ្យដឹងថា រថយន្តស៊េរីថ្មី Mazda CX 60 ឆ្នាំ ២០២៤ Full Option​ បានដាក់សម្ភោធក្នុងតម្លៃ៧ម៉ឺនដុល្លារ ខណៈម៉ូដែលនេះមាន ប្រវែង៤៧៤៥ម ទទឹង ១៨៩០ម កម្ពស់ ១៦៨០ម មូលដ្ឋានកង់ ២៨៧០ម និងទំងន់ទប់ស្កាត់ ១.៨៩៧ គីឡូក្រាម។

Photo 2023 08 14 09 49 06 (2)

លើសពីនេះ Mazda CX 60 ស៊េរីឆ្នាំ ២០២៤​ មានម៉ាស៊ីន ៤សុីឡាំង ២.៥លីត្រ sky active 190hp / 261nm ជាមួយកំរិតស៊ីសាំង ៧.២L/១00KM។ Camera360 / ចាប់គន្លងផ្លូវ / ចាប់ប្រាំងអូតូ / ចាប់មុខមនុស្ស / auto high beam /បើកគូតអូតូ។ បាស់ Bose /Apple car play / android  auto និងល្បឿនអតិបរមា២00 គីឡូម៉ែត្រ / ម៉ោង។

Photo 2023 08 14 09 49 06 (3)

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ជាមួយរថយន្តម៉ូឌែលនេះ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ +855 95 666 044 ឬ 096 734 2296 តាមរយៈតេឡេក្រាម https://t.me/lika_mazda

Photo 2023 08 14 09 49 07

Photo 2023 08 14 09 49 06 (2)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia