រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ - សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងរណប និងការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ។
ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះគឺជាកិច្ចអបអបរពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងនេះក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។
ក្រុមអ្នកដឹកនាំធុរកិច្ចដែលមានចក្ខុវិស័យខ្ពស់មួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន និងបានឃើញ ទីតាំងមានសក្តានុពលខ្ពស់មួយដែលអាចត្រូវបានអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្មានឆ្នាំនាពេលខាងមុខ គម្រោង Marum Estate នឹងកែប្រែទិដ្ឋភាពមុខមាត់ទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា ដោយនាំមកនូវការរចនាបែបបទ និងស្ថាបត្យកម្មថ្មីមួយសម្រាប់គ្រប់ក្រុមគ្រួសារក៏ដូចជាម្ចាស់អាជីវកម្មនាៗ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
គម្រោង Marum Estate:
ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះមិនត្រឹមតែជាការកំណត់នៃការចាប់់ផ្តើមគម្រោងនេះប៉ុណ្ណាះទេ ប៉ុន្តែវាជាការកំណត់ជាក់ស្តែងនៃការសម្រេចបាននូវចក្ខុវិស័យមួយដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តកណ្តាល មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលត្រូវបានរំពឹងថាជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២ ក្នុងទឹកដីស្រុកទន្លេបាទីដែលមានចម្ងាយត្រឹមតែ១២គីឡូមែត្រពីអាកាសយានដ្ឋានអន្តរជាតិថ្មី ម្ចាស់គម្រោងលំនៅដ្ឋានក៏ដូចជាអាជីវកម្មនៃ Marum Estate នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
- អាគារអាជីវកម្ម ពាណិជ្ជកម្ម និង កន្លែងលក់ដូរទំនិញដែលនឹងមានវត្តមានជាបន្តបន្ទាប់
- ផ្សារលក់ដូរទំនិញក្នុងស្រុកនិងអន្តរជាតិ និងហាងអាហារនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលនឹងបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២៥ ដែលពេលនោះគម្រោងដំបូងរបស់ Marum Estate នឹងលេចចេញជារូបរាង
- ការតភ្ជាប់គ្នារវាង ផ្លូវជាតិលេខ២ ទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងអនាគតផ្លូវក្រវ៉ាត់ក្រុងទី៤ ។
លោក Ng Aung San ដែលជាស្ថាបនិក និងសហនាយកប្រតិបត្តិ នៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. បានថ្លែងដោយក្តីរំភើបថា៖ « ពិធីនាថ្ងៃនេះមិនត្រឹមតែជាការប្រកាសនៃការបើកការដ្ឋានសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់ជូននូវគម្រោងថ្មីមួយ ដែលបង្ហាញពីការរស់នៅ និងសហគមន៍ប្រកបដោយនិរន្តរភាព ទៅកាន់ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកពីចក្ខុវិស័យរបស់ពួកយើងទៅកាន់ភ្ញៀវកិត្តិយស និងផ្តល់ជាអត្ថប្រយោជន៍ និងឱកាសដ៏មហិមាសម្រាប់គ្រប់ក្រុមគ្រួសារ និងមនុស្សជំនាន់ក្រោយ។ »
អ្នកស្រី Phebe Len ដែលជាស្ថាបនិក និងសហនាយកប្រតិបត្តិម្នាក់ទៀតនៃក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. បានបន្ថែមថា៖ « ពិធីនាថ្ងៃនេះ គឺជាការផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់សហគមន៍មួយដែល បង្ហាញពីការតាំងចិត្តរបស់យើងចំពោះរចនាបទដ៏ទំនើប និងការរស់នៅប្រកបដោយនិរន្តភាព។
Marum Estate៖ ត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់នៃទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា
បន្ទាប់ពីទទួលបានពានរង្វាន់ដ៏ពិសេសចំនួនបួន ពី កម្មវិធី PropertyGuru Cambodia Property Award លើកទី ៨ ឆ្នាំ ២០២៣ គម្រោង Marum Estate ទទួលបានកិត្តិយស និងការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ហើយការចាប់ផ្តើមទទួលការកក់នឹងបើកជាផ្លូវការបាននៅចុងឆ្នាំនេះ។
Marum Estate ឈរជាសញ្ញានៃឧត្តមភាព និងភាពច្នៃប្រឌិត ក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា៕