អស្ចារ្យ! មកស្គាល់ផ្សារទំនើប ល្បី៤ សុទ្ធតែបង្កើតឡើងដោយកូនខ្មែរ គ្រប់គ្រងដោយខ្មែរសម្រស់ស្អាតមិនចាញ់បរទេស
ធី ស្រីល័ក្ខJUNE 13 2025319 views

នាពេលបច្ចុប្បន្ននេះ មានផ្សារទំនើបតូចធំជាច្រើនដែលបានបង្កើតឡើងដោយកូនខ្មែរ គ្រប់គ្រងដោយខ្មែរកំពុងលេចរូបរាងជាច្រើននៅភ្នំពេញ។ នៅក្នុងនោះដែរ ក៏មានផ្សារទំនើបល្បីទាំង៤ ដែលបានបង្កើតឡើងដោយកូនខ្មែរ៖

១.  ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាផ្សារទំនើបខ្នាតយក្សដ៏ធំស្កឹមស្កៃ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ដែលជាប់នឹងផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ។ ហើយផ្សារទំនើបមួយនេះ ទើបនឹងបើកឲ្យដំណើរកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ​។

ផ្សារទំនើបមួយនេះត្រូវបានបើការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ដោយបានចំណាយថវិកាក្នុងការសាងសង់ប្រមាណ ២៥០ លានដុល្លារ និងមានកម្ពស់ ៤ ជាន់ មានផ្ទៃក្រឡាសរុប ១៦ ម៉ឺនម៉ែត្រការ៉េ។ ហើយផ្សារនំនើបនេះ ប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជនផងដែរ។

១១

១២

K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះបើកដំណើរការសាកល្បងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park)  ដែលគម្រោងមេនេះ រួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។

. ផ្សារទំនើបសូរិយា

ផ្សារទំនើបសូរិយា ត្រូវបានចាប់ផ្តើមបើកដំណើរការដំបូងក្នុងឆ្នាំ ២០០៣ ដោយមានផ្ទៃក្រឡាសរុបចំនួន ៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់៥ជាន់។ ផ្សារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន​ OCIC​ របស់អ្នកឧកញ៉ា ពុង ឃាវសែ។

14

. The Olympia City

ផ្សារទំនើ​ Olympia City ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ផ្សារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន​ OCIC​ របស់អ្នកឧកញ៉ា ពុង ឃាវសែ

The Olympia City ​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ហ្សាលដឺហ្គោល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ មាន​ផ្ទៃ​ក្រឡា ១៥០៨១ម៉ែត្រ​ការ៉េ​ ត្រូវ​បាន​វិនិយោគ​ក្នុងទឹក​ប្រាក់​ប្រមាណ ៨០លាន​ដុល្លារ​អាមេរិក​ ហើយ​គំរោង​ Olympia​ City​ ទាំងមូល​ បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​អាមេរិក​ សំរាប់​តែ​ផ្នែក​សំណង់​ ដោយ​មិនទាន់​គិត​បញ្ចូល​តម្លៃ​ដី​នៅឡើយ​ទេ៕​

១៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia