ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ក្លាហានក្នុងការផ្សព្វផ្សាយ Smart Glasses Collection ថ្មីរបស់ Meta ជាមួយ Ray-Ban លោក Mark Zuckerberg បានធ្វើរឿងដែលមិននឹកស្មានដល់៖ គាត់បានរៀនក្រងសក់កូនស្រីរបស់គាត់ដោយមានជំនួយពី AI។ នេះបើយោងតាមការចុះផ្សាយរបស់សារពត៌មាន Business Insider កាលពីពេលថ្មីៗនេះ។
នៅក្នុងឃ្លីបមួយដែលត្រូវបានបង្ហោះក្នុង Instagram លោក Zuckerberg ថតនៅខាងក្រោយក្បាលរបស់កូនស្រីរបស់គាត់ដោយប្រើមុខងារថតវីដេអូដែលបង្កប់នៅក្នុងវ៉ែនតាឆ្លាតវៃដែលគាត់ពាក់។ គាត់និយាយថា "ហេ មេតា តើគេក្រងសក់ដោយរបៀបណា?" ហើយសំឡេងតូចចេញពីវ៉ែនតារបស់គាត់បានប្រាប់គាត់ថា “ឆ្លងកាត់បីជំហាន៖ សិតសក់ បំបែកវាជាបីផ្នែក កាត់ផ្នែកខាងស្តាំលើពាក់កណ្តាល បន្ទាប់មកខាងឆ្វេង ហើយបន្តរហូតដល់ចុងសក់”។
គាត់ចងចុងបញ្ចប់នៃការក្រងសក់ដោយលំបាកខ្លាំង ដែលវាច្បាស់ណាស់ថាគាត់មិនដែលធ្វើសក់ឱ្យកូនស្រីរបស់គាត់ពីមុនមកទេ (Zuckerberg មានកូនស្រីបីនាក់)។ ជាជំហានចុងក្រោយ គាត់សុំឱ្យវ៉ែនតាថតរូបស្នាដៃរបស់គាត់ ហើយផ្ញើវាទៅ Priscilla ប្រពន្ធរបស់គាត់ ខណៈប្រពន្ធរបស់គាត់កំពុងជាប់រវល់ក្នុងការសហការរៀបចំអង្គការសប្បុរសធម៌របស់គូស្នេហ៍គឺ Chan Zuckerberg Initiative ។
ហើយរូបភាពដែល Zuckerberg ផ្ញើទៅប្រពន្ធរបស់គាត់អាចត្រូវបានគេថតបានយ៉ាងងាយស្រួលជាមួយនឹងទូរស័ព្ទ ហើយផ្ញើតាមសារក្នុងរយៈពេលតែប៉ុន្មានវិនាទីទៀតប៉ុណ្ណោះ ដោយមិនបាច់ប្រើវ៉ែនតាជំនួយឡើយ។
គួរជម្រាបផងដែរថា វ៉ែនតា Ray-Ban Meta Wayfarer Smart Glasses អាចឱ្យអ្នករស់នៅក្នុងពេលនេះ និងចែករំលែកពីរបៀបដែលអ្នកមើលឃើញពិភពលោក។ ដោយវាមានមុខងារស្តាប់ ហៅទូរសព្ទ ថត និងផ្សាយផ្ទាល់ ដូច្នេះអ្នកអាចបន្តទំនាក់ទំនងជាមួយពិភពលោកជុំវិញអ្នកបានដោយងាយ៕