រំជួលចិត្ត! មេធំ Facebook ពោលពាក្យចាក់ដោតបែបនេះ ទៅកាន់ប្រពន្ធសម្លាញ់ ក្នុងថ្ងៃខួបកំណើត៤០ឆ្នាំ
Kan DaraMAY 16 20241.4 K views

ហាក់ត្រឹមមួយប៉ប្រិចភ្នែក មហាសេដ្ឋី Mark Zuckerberg ដែលកាន់កាប់ទ្រព្យសម្បត្តិ ១៦៤.២ពាន់លានដុល្លារ និងជាអ្នកបង្កើតបណ្តាញសង្គម Facebook ដំបូងបង្អស់ក្នុងឆ្នាំ២០០៤ បានឈានចូលដល់វ័យ ៤០ឆ្នាំហើយ។

យ៉ាងណាមិញ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន លោក Mark Zuckerberg បានបង្ហោះសារនៅលើគណនី X (Twitter) កាលពីម្សិលមិញ យ៉ាងដូច្នេះថា៖ «អរគុណសម្រាប់ ៤០ឆ្នាំដំបូងរបស់ខ្ញុំ! ប្រពន្ធសម្លាញ់ Priscilla បានបង្កើតកម្មពិធីជប់លៀងតូចមួយឲ្យខ្ញុំ ហើយបានរៀបចំកន្លែងជាច្រើនដែលខ្ញុំធ្លាប់រស់នៅកាលពីដើម៖

១. បន្ទប់គេងកាលពីកុមារភាព ដែលខ្ញុំធ្លាប់រៀនសរសេរកូដ

២. បន្ទប់ស្នាក់នៅក្នុងសាលា Harvard ជាកន្លែងដែលខ្ញុំបើក Facebook (ជាមួយភ្ញៀវពិសេស @thisisbillgates)

៣. អាផាតមិនដំបូងដែលមានតែពូកនៅជាន់ដែលខ្ញុំស្នាក់នៅ រហូតដល់យើងឈានដល់ ១០០លាននាក់

៤. ការិយាល័យដែលជាកន្លែងយើងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីប្រណាំងនឹងគូប្រកួតប្រជែង

៥. Pinocchio's Pizzeria ជាកន្លែងដែលខ្ញុំចំណាយពេលយូរបំផុត គ្រារៀននៅមហាវិទ្យាល័យ

៦. បង្ហាញកូនស្រីរបស់ខ្ញុំ នូវបន្ទប់ដែលខ្ញុំធំធាត់ឡើង

៧. អរគុណដែលមនុស្សបានធ្វើដំណើរមកពីជុំវិញពិភពលោកដើម្បីអបអរជាមួយខ្ញុំ»។

C

A

D

B

គួរជម្រាបផងដែរថា លោក Mark Zuckerberg និងលោកស្រី Priscilla Chan បានជួបគ្នាដំបូងបំផុតនៅពេលដែលពួកគេកំពុងតម្រង់ជួរចូលបន្ទប់ទឹកក្នុងកម្មវិធីជប់លៀងមួយ។ គ្រាន់តែបានឃើញភ្លាម យុវជន Mark ដក់ចិត្តនឹងកញ្ញា Priscilla ភ្លែត។ លោកបានប្រាប់ទៅប្រពន្ធលោកគ្រានោះថា លោកស៊ូមិនធ្វើកិច្ចការសាលា ឬទៅប្រលងឆមាសទេ បើអាចចេញណាត់ជួបនឹងកញ្ញា Priscilla បាន។ អារម្មណ៍មួយនេះជាទំនាញខ្លាំងក្លាណាស់របស់​កញ្ញា Priscilla ​នាគ្រាដែលពួកគេទើបជួបគ្នាលើកទី១ រហូតបានរៀបការជាមួយគ្នាក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia