កាលពីពេលថ្មីៗនេះលោក Mark Zuckerberg បានប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិកថ្មីចំនួន ៣០% ប៉ុន្តែពេលនេះលោកបានចេញសារមួយទៅកាន់បុគ្គលិកក្រុមហ៊ុន Meta ថាក្រុមហ៊ុនប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ច ដ៏អាក្រក់បំ ផុតមួយមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Market Watch កាលពីថ្ងៃទី៣ខែកក្កដា ។
ប្រភពដដែលបានឱ្យដឹងថា មេធំក្រុមហ៊ុន Meta គឺលោក Mark បានប្រកាសថាក្រុមហ៊ុនប្រឈមមុខនឹង សេដ្ឋកិច្ចច្រ បូកច្របល់ ដោយសារតែការកើនឡើងអតិផរណា ពោលគឺស.ង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ហើយអ្វីដែលកាន់តែលំបាកមួយទៀតនោះគឺ Meta មានបញ្ហាជាមួយនឹងការផ្សព្វផ្សាយ (advertising) ដោយអ្នកប្រើប្រាស់ iphone អាចចូលកំណត់ឯកជនភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Apple បាន ដែលបណ្តាលឱ្យក្រុមហ៊ុន Meta បានបាត់បង់តម្លៃទីផ្សារប្រមាណជា ២៣០ពាន់លានដុល្លារ ។
ជាមួយគ្នានេះដែរលោក Mark បាននិយាយខ្លាំងៗទៅកាន់បុគ្គលិករបស់ខ្លួនថា "ខ្ញុំគិតថា កន្លែងនេះមិនសាកសមសម្រាប់មនុស្សមួយចំនួនទេ ប្រហែលជាមានបុគ្គលិកមួយចំនួននៅក្នុងក្រុម ហ៊ុន មិនគួរនៅទីនេះទៀតទេ " ។ ហើយលោកបានព្រមាន សម្រាប់បុគ្គលិក Facebook ទៀតថា "ត្រៀមខ្លួនសម្រាប់ការវាយតម្លៃនឹងការចាត់វិធានការអនុវត្តយ៉ាងតឹងរឹង បើពុំដូច្នោះទេចាកចេញ" ។
លោក Mark ក៏បានបន្ថែមទៀតថា បុគ្គលិក Meta សរុបទាំងអស់មានចំនួន ៧៧,៨០០នាក់ដោយប្រាប់ បុគ្គលិកថា "ពួកយើងគួរតែរំពឹងថានឹងធ្វើការកាន់ តែច្រើនជាមួយនឹងធនធានតិចជាងមុន ហើយថាការអនុវត្តន៍របស់ពួកគេនឹងត្រូវបានរឹតកាន់តែខ្លាំងជាងមុន " ៕
អត្ថបទដោយ៖ នៅ ថាត់សណា