ចៀសវាងកាត់ស្តុកធំ ចាញ់បោ.កគេ ម៉ាដាមដា ប្រាប់ក្បួនកាត់ស្តុក៣ តំណាងចែកចាយមិនគួររំលង
នារី AUTOSEPTEMBER 5 20232.2 K views

សព្វថ្ងៃនេះ មានផលិតផលជាច្រើនកំពុងដាក់លក់នៅលើទីផ្សារ ខណៈផលិតផលខ្លះលក់ដាច់ និងខ្លះកំពុងតែគាំងពេញស្តុក ដែលជាហេតុធ្វើឱ្យអ្នកចង់រកស៊ីមួយចំនួន ល្វីងមុខ ខ្លាចជ្រើសរើសផលិតផលខុស មិនហ៊ានកាត់ស្តុកធំ រហូតដល់អ្នកខ្លះទៀតឈានដល់បោះបង់ក៏មានដែរ។ ទាក់ទងជាមួយបញ្ហានេះដែរ ម៉ាដាមដា ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកហាង MADAM DA បានបង្ហើបប្រាប់ក្បួនកាត់ស្តុក៣ តំណាងចែកចាយពុំគួររំលងបើមិនចង់ធ្លាក់ខ្លួនចាញ់បោ.កគេ។ ដោយក្នុងនោះរួមមានដូចជា៖

369994399 895668628887791 8097452694461596163 N

១. ទៅដល់រោងចក្រផ្ទាល់៖ ត្រង់កន្លែងនេះអ្នកស្រី បានលើកឡើងថាដើម្បីចៀសវាងការចាញ់បោ.កគេរឿងដំបូងគេគឺត្រូវមើលលើគោលការណ៍ក្រុមហ៊ុនគឺជាអ្វី?  មានប្រធានផ្លែកនិមួយដើម្បីចាំ Support យើងឬអត់? ហើយបើយើងលក់អនឡាញ ក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងណាចាំជួយយើង? មានបង្រៀន booth ការធ្វើទីផ្សារ របៀបលក់លើអនឡាញអត់? និងមើលទៀតថាទំនិញទាំងអស់ហ្នឹងមានប្រភពពិតប្រាកដអត់។ ស្របគ្នានេះដែរនៅពេលដែលអ្នកច្បាស់ជាមួយចំណុចទាំងអស់នេះហើយ មានន័យថាអ្នកមិនសូវខ្វល់រឿងទំនិញគរស្តុកឡើយ។

339072569 758349799245220 1977275709359581597 N

339283612 768992237943599 7702464158693266299 N

២. មើលលើម្ចាស់ប្រេន៖ អ្នកស្រីបានបន្តទៀតថាចំណុចសំខាន់មួយទៀតនោះគឺត្រូវមើលម្ចាស់ប្រេន ថាគាត់ជាមនុស្សខ្ជិល ឬគាត់ឧស្សាហ៍ ហើយខ្លាំងអត់ ព្រោះមេទ័ព្ឋខ្លាំងដឹកនាំកូនឱ្យខ្លាំងដូចគ្នា។ ហើយមើលទៀតថាគាត់ចេញមកសមជាម្ចាស់ពិតមែនក៏អត់ ឬមួយគ្រាន់តែខ្ចីដៃមនុស្សល្បីឆ្វេញស្តាំ ដោយគ្រាន់តែប្រម៉ូតៗមួយឆាវ ហើយកើតលុយមួយភ្លេតរត់ឬយ៉ាងណា។

357570549 864128995375088 648539584459672135 N

366526336 883830903404897 3794027969291926458 N

៣. ឆ្អិនជាមួយផលិតផល៖ ចង់យកលក់ឬកាត់ស្តុកផលិតផលត្រូវច្បាស់ជាមួយផលិតផល។ ការពិតណាស់ បាយទាល់តែឆ្អិន ទើបគេញ៉ាំ ហើយអ្នកលក់ ទាល់តែឆ្អិននឹងផលិតផលទើបគេព្រមជឿ គេព្រមទិញ ដូច្នេះហើយមុនលក់អ្វីមួយយើងត្រូវច្បាស់សិនថា ផលិតផលរបស់យើងពិតជាល្អមែន មិនបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ពិតប្រាកដមែន។

347112712 195863626719500 7826527257544823046 N

ជាក់ស្តែងផលិតផលរបស់អ្នកស្រីផ្ទាល់ សុទ្ធតែបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ ធាតុផ្សំសុទ្ធតែផ្សំជាឡើងដោយសាស្រ្តាចារ្យខ្លាំងៗពីប្រទេសថៃ អង់គ្លេស បារាំងជាដើម។ លើសពីនេះ ក្នុងផលិតផលរបស់អ្នកស្រីបានដាក់ Ingredients ខាងក្នុងខាងម៉េច គឺផ្សំតាមការបង្ហាញទាំងអស់ មិនបោ.កប្រាស់អតិថិជនឡើយ។

338880554 896236308299865 8185723037247714232 N

ត្រឡប់មកវិញប្រសិនជាអ្នកមានគោលបំណងចង់កាត់ស្តុកលក់ តែមិនច្បាស់ត្រង់ចំណុចអស់ទាំងនេះទេ សូមកុំប្រញាប់ប្រញាលកាត់ស្តុកធំឱ្យសោះ ស៊ូមើលឱ្យយូរ តែល្អិត ហើយច្បាស់ជាមុនសិន សឹមហ៊ានកាត់ ពោលគឺហ៊ានទាំងជឿជាក់ មិនមែនកាត់ហើយគេងភ័យលក់មិនដាច់នោះទេ៕

347269918 857516349369686 2990592181322279101 N

370282773 895925265528794 8677728183434247422 N

350483014 168619612606865 4529943624965515210 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia