នៅឆ្នាំ២០២៣ខាងមុខនឹងមានឧកញ៉ាក្នុងស្រុក២រូបដែលរកស៊ីក្នុងវិស័យម្ហូបអាហារនិងវិស័យអបរំនឹងយកខ្លួនក្រុមហ៊ុនរបស់ខ្លួនឡើងលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ដើម្បីចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈដល់សាធារណជនទូទៅ។
ឧកញ៉ា កែវ មុំ ស្ថាបនិកក្រុមហ៊ុន នំស្រួយលីលី( Lyly Food Industry) បានមានប្រសាសន៍ថា ឧកញ៉ាបានជួបជាមួយ ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាដើម្បីសុំការណែនាំមួយចំនួនក៏ដូចជាការគាំទ្រពី ឯកឧត្ដមផ្ទាល់និងការគាំទ្រពីរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននំស្រួយលីលីដែលជាក្រុមហ៊ុនក្នុងស្រុកអាចឡើងផ្សារហ៊ុនបាន។ ត្រង់នេះឧកញ៉ាបានសង្កត់ធ្ងន់ថាពេលក្រុមហ៊ុននំស្រួយលីលីឡើងលើផ្សារហ៊ុន ក្រុមហ៊ុននឹងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសជួយដល់បងប្អូនពលរដ្ឋខ្មែរឲ្យមានការងារនិងមានចំណូលផងដែរ។
ឧកញ៉ាបានបន្ថែមទៀតថា ឧកញ៉ា បានបន្ថែមទៀតថាក្រុមហ៊ុននំស្រួយលីលី គ្រោងនឹងឡើងផ្សារហ៊ុននៅឆ្នាំ២០២៣ខាងមុខនេះ ពោលគឺអាចនឹងឡើងពាក់កណ្ដាលឆ្នាំ២០២៣ឬក៏ចុងឆ្នាំ២០២៣។ ចំពោះដើមទុនដែលបានពីការបោះផ្សាយលក់ភាគហ៊ុននៅលើផ្សារហ៊ុន ឧកញ៉ាបានបញ្ជាក់ថាក្រុមហ៊ុននឹងយកដើមទុនមួយចំនួនមកពង្រីកអាជីវកម្មបន្ថែម ជាពិសេសគឺពង្រីកសក្ដានុពលនៃការផលិតឲ្យកាន់តែធំទូលាយដើម្បីផលិតបាននូវផលិតផលជាច្រើនមុខបន្ថែមទៀតដែលអាចជួយផ្ដល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាពិសេសកសិករ។
មិនមែនតែឧកញ៉ា កែវ មុំទេ ដែលគ្រោងនាំក្រុមហ៊ុនឡើងផ្សារហ៊ុន ចំណែក អ្នកឧកញ៉ា គួច ម៉េងលី ក៏គ្រោងនាំយកក្រុមហ៊ុនរបស់ខ្លួនឡើងផ្សារហ៊ុនផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ាបានជួបជាមួយឯកឧត្ដម ស៊ូ សុជាតិដើម្បីបង្ហាញឆន្ទៈក្នុងការបោះផ្សាយលក់ភាគហ៊ុននៅឆ្នាំ២០២៣ខាងមុខនេះ។
ការវិនិយោគលើផ្សារហ៊ុនគឺជារឿងសំខាន់មួយដែលបងប្អូនមិនគួរមើលរំលងឡើង បើចង់មានសេរីភាពហិរញ្ញវត្ថុពោលគឺវិនិយោគហ៊ុនទោះដេកលក់ក៏លុយហូរចូល ដើរលេងក៏បានចំណូល។ ចង់ចេះវិនិយោគភាគហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬក៏អាច Join Channel Telegram របស់ខ្ញុំ៖ https://t.me/toeuy_hong