ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ចាប់ដៃគូជាមួយក្រុមហ៊ុន MoneyGram ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីទូទាំងពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា
Daneth MechSEPTEMBER 6 2023

ឥឡូវនេះបងប្អូនចំណាកស្រុកដែលកំពុងរស់នៅក្រៅប្រទេស អាចផ្ញើប្រាក់មកកាន់គណនីធនាគាររបស់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នៅក្នុងប្រទេសកម្ពុជាបានយ៉ាងឆាប់រហ័ស និងងាយស្រួល។

រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ២០២៣ – ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ" ជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ផ្តល់សេវាទូទាត់ប្រាក់ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភ្នាក់ងារបម្រើអតិថិជនទូទាំងប្រទេស ប្តេជ្ញាបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាសម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស អន្តរជាតិដោយចាប់ដៃគូសហការពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ MoneyGram ដែលជាក្រុមហ៊ុនឈានមួយមុខគេលើពិភពលោកក្នុងវិស័យទូទាត់ប្រាក់ឌីជីថល និងជាក្រុមហ៊ុនផ្តល់សេវាទូទាត់ភ្លាមៗលំដាប់ពិភពលោក។

ថ្ងៃនេះប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ត្រឡប់មកកាន់ប្រទេសកម្ពុជាបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយរហ័សទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈការប្រើប្រាស់ MoneyGram។ ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី បានធ្វើការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្ញើប្រាក់ក្នុងការផ្ទេរប្រាក់មកកាន់គណនីអ្នកទទួលនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធទូទាត់បាគង។ សេវាកម្មនេះត្រូវបានចាត់ទុកថាជាការបើកផ្លូវថ្មីសម្រាប់ការផ្ទេរប្រាក់ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូចិន និងអូសេអានី បានមានប្រសាសន៍ថា “តាមរយៈការអភិវឌ្ឍន៍ថ្មីនេះ អតិថិជន MoneyGram អាចផ្ញើប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងប្រទេសកម្ពុជាបានយ៉ាងរហ័ស ទៅកាន់គណនីធនាគារណាមួយដែលជាសមាជិកប្រព័ន្ធទូទាត់បាគង។

អ្នកផ្ញើ អ្នកធ្វើការផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីធនាគាររបស់អ្នកទទួលដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាបានយ៉ាងងាយស្រួល ដែលអាចធ្វើការផ្ញើជាប្រាក់រៀល ឬដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងចំនួនទឹកប្រាក់អតិបរមាចំនួន 40,000,000 រៀល (ឬUSD 10,000) ក្នុងមួយប្រតិបត្តិការ តាមរយៈការផ្តល់ព័ត៌មានលេខគណនីរបស់អ្នកទទួល និងឈ្មោះធនាគារ។

ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ បានមានប្រសាសន៍ថា ភាពងាយស្រួលបំផុតគឺថាគ្រាន់តែផ្តល់ព័ត៌មានរបស់អ្នកទទួលដូចជាឈ្មោះធនាគារ និងលេខគណនីធនាគារប៉ុណ្ណោះ បន្ទាប់មកទៀតអ្នកទទួលគឺសើ្ទរតែអាចដកប្រាក់បានភ្លាមៗតាមរយៈគណនីធនាគារបស់គាត់។ សេវាថ្មីនេះគឺមានភាពងាយស្រួល រហ័ស និងតម្លៃសមរម្យ។

2

អំពីក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី ក្រោមនិមិត្តសញ្ញាពាណិជ្ជកម្ម “លី ហួរ វេរលុយ" គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមករា ឆ្នាំ2016 ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងភាពរឹងមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលមិនមានធនាគារដូចជា ការផ្ទេរប្រាក់ ដាក់/ដកប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ការទូទាត់បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និង
សេវាកម្មជាច្រើនទៀត ជាមួយនឹងថ្លៃសេវាសមរម្យ។ លើសពីនេះទៅទៀត លី ហួរ អេប ក៏ផ្តល់ឱ្យអតិថិជន និងអ្នកប្រើប្រាស់នូវជម្រើស និងភាពងាយស្រួលបន្ថែមទៀតក្នុងការចូលប្រើសេវាកម្មដោយប្រើទូរស័ព្ទដៃរបស់ពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://lyhourpay.com.kh/en/

អំពីក្រុមហ៊ុន MoneyGram International, Inc.

MoneyGram កំពុងនាំមុខគេក្នុងការវិវត្តន៍ទៅលើសេវាកម្មទូទាត់ឌីជីថល។ ជាមួយនឹងយុទ្ធសាស្ត្រជំរុញ និងការកៀងគរលំហូរចលនាសាច់ប្រាក់ វប្បធម៌ដ៏រឹងមាំនៃការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសមត្ថភាពឈានមុខគេដែលផ្តោតលើអតិថិជន ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ MoneyGram បានបម្រើមនុស្សជិត 150 លាននាក់នៅទូទាំងពិភពលោក ។

ក្រុមហ៊ុន បានប្រើប្រាស់ទំនើបកម្ម ទូរស័ព្ទចល័ត វេទិកាដែលជំរុញដោយប្រព័ន្ធAPI និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក ដើម្បីបម្រើអ្នកអតិថជន តាមរយៈប្រព័ន្ធអនឡាន (MoneyGram Online MGO) ដែលជាតំណភ្ជាប់ដោយផ្ទាល់ទៅកាន់អតិថិជនដែលកំ​ពុងប្រើប្រាស់អាជីវកម្មឌីជីថល បណ្តាញលក់រាយជាសកល និងអាជីវកម្មហិរញ្ញវត្ថុសម្រាប់សហគ្រាស ដែលទាំងនេះកំពុងតែប្រើប្រាស់សេវាកម្មរបស់ MoneyGram ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ir.moneygram.com ហើយធ្វើតាម @MoneyGram

Media Contact: media@moneygram.com

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia