លោកស្រី លី ផល្លី ប្រាប់ក្បួនពិសេសបំផុត២ ជួយឲ្យខ្លួនឡើងតួនាទី ប្រាក់ខែ លឿនមិនបាច់សុំមេ
Kan DaraAUGUST 17 2023180 views

«ធ្វើការកាន់ឆ្នាំ តំណែងនៅទាប ប្រាប់ខែតិច ធំតែក្បាលពោះ» នេះគឺជាសម្តីស៊កសៀតដ៏ពេញនិយមមួយដែលយើងតែងឮចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ ចុះតើដើម្បីអាចកសាងខ្លួនក្លាយជាបុគ្គលិកឆ្នើម ឡើងតួនាទីលឿនមិនបាច់សុំមេ តើគួរធ្វើអ្វីខ្លះ?

P

ឆ្លើយតបទៅនឹងមន្ទិលខាងលើ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកស្រី លី ផល្លី ដែលជាអគ្គនាយិកាក្រុមហ៊ុន វីនហេង រចនា ឯ.ក បានប្រាប់ក្បួនពិសេសបំផុត២ ជួយឲ្យខ្លួនជោគជ័យលើអាជីពការងារខ្លាំងគឺ ទី១ ផ្តោតលើលទ្ធផល បំភ្លេចម៉ោង និង ទី២ ពេលជួបបញ្ហាត្រូវមានដំណោះស្រាយបី ទៅជួបមេ។

Po

តាមរយៈបទពិសោធន៍ចាស់វស្សាក្នុងវិស័យការងារ លោកស្រី លី ផល្លី បានលើកឡើងយ៉ាងដូច្នេះថា៖ «ពេលធ្វើការខ្ញុំផ្តោតតែលើលទ្ធផលទេ ខ្ញុំពុំផ្តោតលើពេលវេលាឡើយ។ ខ្ញុំមិនផ្តោតថា ១ថ្ងៃខ្ញុំត្រូវធ្វើការ៨ម៉ោង ឬ៩ម៉ោងទេ ប៉ុន្តែអ្វីដែលខ្ញុំធ្វើគឺ ខ្ញុំមើលលើថាក្នុងថ្ងៃហ្នឹងខ្ញុំត្រូវយកលទ្ធផលអ្វីឲ្យគេ។ លទ្ធផលប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ពោលគឺពេលប្រជុំថ្នាក់ដឹកនាំ ខ្ញុំបង្ហាញតែលទ្ធផលដែលខ្ញុំទទួលបានប៉ុណ្ណោះ។ លទ្ធផលដែលខ្ញុំធ្វើល្អ ឬមិនល្អ មានបញ្ហាអ្វី ខ្ញុំត្រូវដោះស្រាយបញ្ហាអ្វីខ្លះ»។

Pool

លោកស្រីបានបន្តទៀតថា៖ «ពេលជួបបញ្ហាខ្ញុំអត់ត្អូញត្អែរទេ ប៉ុន្តែខ្ញុំតែងមានដំណោះស្រាយថ្មី៣ ជានិច្ច។ ពេលខ្ញុំជួបបញ្ហា ខ្ញុំត្រូវយកដំណោះស្រាយ៣ ទៅឲ្យ​ CEO ហើយគាត់ជាអ្នករើសឲ្យខ្ញុំថាគួរយកមួយណា»។ ឧទាហរណ៍ ប្រសិនបើជួបបញ្ហាជាមួយអតិថិជន មិនទូទាត់លុយ ឬមិនយកផលិតផល វាអាចធ្វើឲ្យប៉ះពាល់ដល់ចំណូលក្រុមហ៊ុន ឬផ្នែកណាមួយ។ ដូច្នេះក្នុងមានជាអ្នកកាន់ការងារនោះ ត្រូវទៅជួប CEO តែពុំមែនឲ្យគាត់ជាអ្នកដោះស្រាយទេ គឺគ្រាន់បង្ហាញដំណោះស្រាយ៣ ឲ្យគាត់ជ្រើសរើស ថាគួរយកមួយណាល្អ ហើយយើងជាអ្នកគិត ជាអ្នកធ្វើខ្លួនឯងទាំងស្រុង។

Io

លើសពីនេះ នៅពេលធ្វើការងារអ្វីមួយមិនបានសម្រេច ហើយថ្នាក់លើសួររកមូលហេតុ លោកស្រីពុំរកលេសដោះសារយករួចខ្លួនឡើយ ដោយឆ្លើយតបថា សមត្ថភាពរបស់លោកស្រីនៅមានកម្រិត សុំពេលប៉ុន្មានថ្ងៃដើម្បីស្រាវជ្រាវ គួរដោះស្រាយបញ្ហានោះតាមរបៀបណា។ ដោយហេតុនេះហើយ ទើបមុនពេលលោកស្រីលាឈប់ពីការងារ ដើម្បីចេញរកស៊ីខ្លួនឯង CEO នៅកន្លែងការងារចាស់បានសម្រក់ទឹកភ្នែកយំស្តាយលោកស្រី មិនចង់ឲ្យចាកចេញ ព្រោះគាត់ចូលចិត្តលោកស្រីជាងគេក្នុងចំណោមអ្នកគ្រប់គ្រងគ្រប់ផ្នែកទាំងអស់។

Poo

គួរជម្រាបផងដែរថា លោកស្រី លី ផល្លី បច្ចុប្បន្នគឺជាអគ្គនាយិកាក្រុមហ៊ុន វីនហេង រចនា ឯ.ក ដែលជាក្រុមហ៊ុន ប្រឹក្សា រចនា ផលិត និងតម្លើងដែកស្មិត ដែលរួមមាន៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង-បង្អួច បង្កាន់ដៃជណ្តើរ-វេរ៉ង់ដារ និងគ្រឿងសង្ហារឹមបែបសិល្បៈកែច្នៃពីដែកស្មិតជាច្រើនទៀត តាមបែបបុរាណស៊ីវិល័យ បែបសិល្បៈរចនាបថខ្មែរ និងបរទេសដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែម៖ 077 227 207 | 015 227 207 ឬតាមរយៈហ្វេសប៊ុកផេក វីន ហេង រចនា ដែកស្មិត៕

Pi

Oo

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia