ដំណឹងល្អ! រាជរដ្ឋាភិបាលបង្ហើបពីពេលវេលានៃការបើកដំណើរការមន្ទីរពេទ្យហ្លួងម៉ែហើយ
Bunthoeun KoemAUGUST 21 2024352 views

គម្រោងសាងសង់ និងកែលម្អមន្ទីរពេទ្យហ្លួងម៉ែ គ្រោងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០២៤នេះហើយ សម្រាប់ដំណាក់កាលទី១។ នេះបើយោងតាមការដកស្រង់ពីក្រសួងសុខភិបាលកាលពីពេញថ្មីៗនេះ។

455215695 913820780774686 3747693369293071488 N

ក្នុងនោះដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យហ្លួងម៉ែ ក៏បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យហ្លួងម៉ែ។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យហ្លួងម៉ែ ក្រុមវិស្វករនិងក្រុមការងារសំណង់ ដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យហ្លួងម៉ែ បានពិនិត្យនូវហេដ្ឋារចនាសម្ព័ន្ធដែលបាននឹងកំពុងជួសជុលកែលម្អហើយគ្រោងនឹងបញ្ចប់ការដ្ឋានដំណាក់កាលទី១ នៅបំណាច់ខែសីហា ឆ្នាំ២០២៤នេះ ហើយមន្ទីរពេទ្យត្រៀមនឹងបើកដំណើរការក្នុងការពិគ្រោះព្យាបាលជំងឺក្នុងជំហានដំបូងនៅក្នុងខែកញ្ញាឆ្នាំ២០២៤ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរពេទ្យហ្លួងម៉ែ ក៏ដូចជាក្រុមការងារវិស្វករ និងក្រុមការងារសំណង់ទាំងអស់ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរមកដល់ពេលនេះ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក គ្រោងនឹងដាក់ឱ្យដំណើរការជំហានដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ និងបើកដំណើរការពេញលេញក្នុងការផ្ដល់សេវាព្យាបាលជំងឺមហារីកដែលមានលក្ខណៈស្ដង់ដារកម្រិតខ្ពស់នៅដើមឆ្នាំ២០២៥ខាងមុខនេះ៕

455250916 913820777441353 8767926810358573751 N

E D70107 a 4 D58 4 C F9 A2 Af 7114958

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia