ឈឺចាប់ពេលគេថាខ្មែរផលិតអ្វីមិនបាន លោក ឡុង វ៉ាន់ធី ច្នៃគ្រាប់ស្វាយចន្ទីខ្មែរទៅជាផលិតផលជាតិ
Kan DaraMAY 26 2023279 views

ពាក្យសម្តីគឺជាអាវុធមុខពីរ អាចជាថ្នាំពុល ឬជាថ្នាំប៉ូវគឺជាអាស្រ័យទៅលើការប្រើប្រាស់របស់មនុស្សម្នាក់ៗ»។ ជាក់ស្តែងសហគ្រិនមួយរូប ឈឺចាប់នឹងសម្តីគេថា ខ្មែរធ្វើអ្វីមិនកើត យករឿងនេះធ្វើជាកម្លាំងចិត្តចាយពេល២៣ឆ្នាំ ខំច្នៃគ្រាប់ស្វាយចន្ទីខ្មែរទៅជាផលិតផលជាតិ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ឡុង វ៉ាន់ធី ម្ចាស់អាជីវកម្ម សហគ្រាស ធី ហេងលាភ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំតែងតែឮគេនិយាយតៗគ្នាថា ខ្មែរយើងអត់ចេះធ្វើអ្វីទេ ពេលដាំបានត្រូវតែលក់ឲ្យគេហើយ តែគេអត់ទិញមិនដឹងយកទៅណាទេ។ ខ្ញុំឈឺចាប់ចំណុចនេះបំផុត»។ លោកបានបន្តទៀតថា៖ «រឿងទីពីរគេថា ខ្មែរអត់ចេះធ្វើអីទេ ចេះតែទិញគេយកមកប្រើ យកមកញ៉ាំ អានេះហើយខ្ញុំមានអារម្មណ៍ថាទី១ខ្មាសខ្លួនឯង ទី២ខ្មាសគេ»

ត្បិតក្តីឈឺចាប់ គួបផ្សំឃើញកសិករខ្មែរលក់គ្រាប់ស្វាចន្ទីស្រស់ទៅប្រទេសជិតខាង លោកក៏ខំប្រឹងអភិវឌ្ឍន៍ខ្លួនឈានដល់មួយកម្រិតទៀត គឺកែច្នៃស្វាយចន្ទីចេញជាលក្ខណៈស្តង់ដារ ពោលគឺផលិតផលសម្រេច ដោយចាយជីវិតរយៈពេល ២៣ឆ្នាំ ក្នុងរបរមួយនេះ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ក្តីស្រមៃរបស់ខ្ញុំ គឺចង់ឲ្យផលិតផលស្វាយចន្ទីដែលយើងខំដាំបាននេះ ក្លាយជាផលិតផលសម្រេចវេចខ្ចប់រួច យើងចែកចាយទូទាំងពិភពលោក។ ខ្ញុំចង់ឃើញខ្មែរយើងក្លាយជាអ្នកផលិត»

គួរជម្រាបផងដែរថា​ ប្រសិនបើបងប្អូនចង់ទាក់ទងលោក ឡុង វ៉ាន់ធី ដើម្បី លក់គ្រាប់ ឬទិញកូនស្វាយចន្ទី ឬទិញជីរបស់លោកដាក់ចំការ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 097 7777 962 /010 689 567៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia