ដើម្បីផ្ដល់ភាពងាយស្រួលទៅដល់បងប្អូន ដែលពិបាករកទីតាំង ធ្វើបណ្ណប.ស.ស របស់បេឡាជាតិរបបសន្តិសុខសង្គម ថ្ងៃនេះក្រុមការងារចាបខៀវ សូមណែវេបសាយរបស់ បេឡាជាតិរបបសន្តិសុខសង្គម ដែលមានភ្ជាប់មកជាមួយ Google Maps ច្បាស់ៗ សម្រាប់បងប្អូនទៅធ្វើបណ្ណប.ស.សផ្ទាល់។
http://www.nssf.gov.kh/ គឺជាវេបសាយស្ថិតក្រោមការគ្រប់គ្រងរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលយើងអាចមើលផែនទី ឬទីតាំងធ្វើប.ស.ស តាមរយ: Google Maps ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដាក់គោលដៅធ្វើដំណើរ។ នៅក្នុងវេបសាយនេះដែរ គឺបានបង្ហាញទាំងលេខទូរស័ព្ទសម្រាប់ការទំនាក់ទំនង និងផ្ដល់ Maps ច្បាស់ សម្រាប់ទីតាំងគ្រប់ខេត្ត ក្នុងប្រទេសកម្ពុជា។