ជាអ្នករកស៊ី បើចាំប្រាក់ចំណេញយកទៅពង្រីកអាជីវកម្មឬបង្វិលរកស៊ីនោះ អាជីវកម្មរបស់អ្នកមិនងាយរីកចម្រើនបានលឿនឡើយ។ ដូច្នេះអ្នកត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់កម្ចីពីធនាគារដើម្បីបានដើមទុនបង្វិលនិងពង្រីកអាជីវកម្មបានលឿន។
ទាក់ទងនឹងដើមទុនបង្វិលរកស៊ីនិងពង្រីកអាជីវកម្ម ខាងក្រោមនេះគឺជាធនាគារធំៗក្នុងស្រុកដែលផ្ដល់កម្ចីសម្រាប់អាជីកម្មជាមួយនឹងការប្រាក់ទាបនិងការប្រាក់ប្រកួតប្រជែងបំផុត។
ធនាគារ DGB៖ ឥណទានទូទៅរបស់ DGB Bank ក៏អាចខ្ចីសម្រាប់អាជីវកម្មដោយខ្ចីបានរហូតដល់ទៅ១០ម៉ឺនដុល្លារ។ ចំពោះការប្រាក់ត្រឹមតែ០.៧៥%ក្នុងមួយខែ។
ធនាគារ SBI LY Hour៖ ឥណទានអាជីវកម្មខ្នាតតូច និងមធ្យមរបស់ធនាគារ SBI Ly Hour អាចខ្ចីបានរហូតដល់ទៅ២០ម៉ឺនដុល្លារ ហើយចំពោះការប្រាក់ទាបប្រចាំខែ។
ធនាគារ Chip Mong Bank៖ កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ធនាគារ Chip Mong អាចខ្ចីបានរហូតដល់១លានដុល្លារជាមួយនិងការប្រាក់ប្រកួតប្រជែងនិងទាក់ទាញបំផុត។
ធនាគារ Woori៖ ឥណទានសហគ្រាសខ្នាតតូចមធ្យមរបស់ធនាគារ Woori មានទំហំឥណទានធំជាមួយនិងការប្រាក់ប្រកួតប្រជែង។
ធនាគារ ធនាគារវីង៖ កម្ចីអាជីវកម្មរបស់ធនាគារវីង អ្នកអាចជ្រើសរើសកម្ចីដែលសក្តិសមសម្រាប់អាជីវកម្មរបស់អ្នកជាមួយនឹងការប្រាក់ប្រកួតប្រជែង។
ធនាគារស្ថាបនា៖ កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យម ស្ថាបនា មានទំហំកម្ចីចាប់ពី២០ម៉ឺនដុល្លារឡើងទៅហើយការប្រាក់ចាប់ពី៨.៥០%ឡើងទៅក្នុងមួយឆ្នាំ។
ធនាគារ Shinhan៖ ឥណទានពាណិជ្ជកម្មរបស់ ធនាគារ Shinhan មានទំហំឥណទានចាប់ពី៣០ម៉ឺនដុល្លារឡើងទៅ ហើយមានអត្រាការប្រាក់ត្រឹមតែ៧.៥%ក្នុងមួយឆ្នាំ។
ធនគារភ្នំពេញពាណិជ្ជ៖ ឥណទានខ្នាតតូចបំផុតរបស់ធនាគារ ភ្នំពេញពាណិជ្ជមានអត្រាការប្រាក់ប្រមាណពី០.៨៤% ទៅ១.០៨% ហើយឥណទានខ្នាតមធ្យមមានអត្រាការប្រាក់ប្រមាណចាប់ពី០.៥៩%ទៅ០.៦៤%។
ធនាគារ ABA៖ កម្ចីអាជីវកម្មខ្នាតតូចរបស់ធនាគារ ABA អាចខ្ចីបានចាប់ពី៥ពាន់ដុល្លារដល់២០ម៉ឺនដុល្លារជាមួយនិងអត្រាការប្រាក់ដ៏ប្រកួតប្រជែងបំផុតនៅក្នុងស្រុក។
គួរបញ្ជាក់ផងដែរថាធនាគារដែលបានរៀបរាប់ខាងលើគឺជាធនាគារធំៗក្នុងស្រុកដែលផ្ដល់ការប្រាក់កម្ចីអាជីវកម្មទាបនិងការប្រាក់ប្រកួតប្រជែងបំផុតនៅក្នុងទីផ្សារកម្ពុជា។ ដូច្នេះបើបងប្អូនត្រូវការកម្ចីអាចសាកសួរព័ត៌មានបន្ថែមនៅតាមធនាគារនីមួយៗដើម្បីទទួលបានប្រាក់កម្ចីជាមួយនិងការប្រាក់ទាបនិងលក្ខខណ្ឌល្អផងដែរ៕