ល្អខ្លាំង! ក្រសួងប្រៃសណីយ៍ ប្រកាសផ្តល់ថវិកាសិក្សាដោយគ្មានគិតការប្រាក់ ដល់សិស្សដែលចង់រៀនសាលា៦នេះ
ធី ស្រីល័ក្ខOCTOBER 16 2024278 views

ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងរដ្ឋាភិបាលឌីជីថល បានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលមាន ឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជា អាហារូបករណ៍ និងមានរហូតដល់ ៣ ០០០ កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest)។

 

ជាមួយគ្នានោះដែរ ចំពោះសិស្សដែលបានថវិកាបង់ថ្លៃសិក្សាហើយអាចទៅសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ ចំនួន ៦ រួមមាន៖

១. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT)

២.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

៤.វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (ITC)

៥.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

៦.សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon)។

 

អត្ថប្រយោជន៍ដែលទទួលបានមានដូចជា៖

  • ថវិកាដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ (មិនមែនអាហារូបករណ៍)
  • កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ)
  • ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ)
  • ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព
  • ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន
  • អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

 

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖

  • មានសញ្ជាតិខ្មែរ
  • ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C
  • ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្តម សិក្សាខាងលើ
  • ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍
  • បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

 

គួរបញ្ជាក់ថា បើសិស្សានុសិស្សចាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈ www.dsdp.gov.kh/registration ។ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល info@dsdp.gov.kh

101112

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia