បរាជ័យជាមេរៀន! ក្រោយរកស៊ីខាតរាប់ម៉ឺ.នដុល្លារ ប្តីប្រពន្ធ១គូ ផ្តាំអ្នករកស៊ីជំនាន់គួរគិតមុនគូរលើចំណុចមួយនេះ
Sambat SokhlangAPRIL 19 20242.6 K views

ហេតុតែស្រឡាញ់ការរកស៊ី ចង់សម្រេចក្តីស្រមៃមានអាជីវកម្មមួយជារបស់ខ្លួនឯងប្តីប្រពន្ធមួយគូគឺ Felicia Lim និងស្វាមី Ng Tiong How សុខចិត្តបោះបង់ការងារមកបោះទុនបើកភោជនីយដ្ឋានមួយកន្លែងនៅប្រទេសស្កុតឡេន។ ប៉ុន្តែគួរឱ្យស្តាយរកស៊ីមិនបានប៉ុន្មានប្តីប្រពន្ធមួយគូនេះបែរជាខាតអស់លុយរាប់ម៉ឹនដុល្លារដោយសារតែការចាយលុយខុសផ្លូវ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា Felicia Lim គឺជាអតីតអ្នកធ្វើការនៅលើយន្តហោះមួយរូប ចំណែកឯស្វាមីរបស់នាងវិញជាអ្នកធ្វើការផ្នែកព័ត៌មានវិទ្យា។ នៅអំឡុងឆ្នាំ​ ២០១៦ ប្តីមួយគូនេះបានសម្រេចចិត្តឈប់ពីការងាររៀងខ្លួននិងបានជជែកគ្នាទៅលើការបើកភោជនីយដ្ឋានរកស៊ីវិញ ហើយបន្ទាប់ពីពិភាក្សាគ្នារួចហើយនោះ ប្តីប្រពន្ធមួយគូនេះចាប់ផ្តើមប្រមូលលុយដែលសល់ពីការងារដើម្បីបើកហាងមួយកន្លែងនៅ ជិត​សាកលវិទ្យាល័យ Edinburgh នៃប្រទេសស្តុកឡេន ដោយពួកគេរំពឹងយ៉ាងខ្ពស់ថាអាចទទួលអតិថិជនបានច្រើនបន្ទាប់ពីបើកហាងនេះ ព្រោះទីតាំងដែលពួកគេបានរើសជាកន្លែងប្រជុំជន។

Madam Lim Nasi Lemak

ប៉ុន្តែអ្វីៗមិនដូចជាការគិតទុកឡើយ ក្រោយពីរកទីតាំងរកស៊ីបានហើយប្តីប្រពន្ធសឹង្ហបុរីមួយគូនេះបានចាយលុយអស់ជាច្រើនទៅលើថ្លៃជួលកន្លែង និងការចំណាយទៅលើការជួសជុលហាងចាស់ដែលពួកគេជួល ការជួសជុលកាន់តែអូសបន្លាយជាហេតុធ្វើឱ្យពួកគេចំណាយលុយក៏កាន់តែច្រើន។ បន្ទាប់ពីរៀបចំហាងរួច បើករកស៊ីមិនបានប៉ុន្មាន Lim និង Ng Tiong How ចាប់ផ្តើមស្បើយលុយបន្តិចម្តងៗ រហូតក្នុងឆ្នាំ ២០១៨ ពួកគេក៏បានសម្រេចចិត្តបិទភោជនីយដ្ឋាននោះចោលនិងបានវិលត្រឡប់មកទឹកដីកំណើតនៃប្រទេសសឹង្ហបុរីវិញ ដោយការខាតលុយអស់ ប្រហែល ២០០,០០០ដុល្លារសិង្ហបុរី (១៤៦,៦៨១ ដុល្លារអាមេរិក) ។

Madam Lims Nasi Lemak Holland Drive Market Food Centre 5 0

ប្រភពដដែលបានបន្តថា ថ្វីបើអាជីវកម្មទីមួយបរាជ័យខាតលុយអស់រាប់ម៉ឺនដុល្លារយ៉ាងនេះក្តី ក៏ប្តីប្រពន្ធរូបនេះមិនបានបោះបង់ក្តីស្រមៃបង្កើតហាងអាហាររបស់ខ្លួនដែរ ពោលគឺនៅពេលត្រឡប់មកដល់សឹង្ហបុរីវិញប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តជួលតូបតូចមួយនៅអាហារដ្ឋាន St Andrew's Junior College វិញ។ ក្រោយឆ្លងកាត់បទពិសោធន៍បរាជ័យកន្លងមកបានធ្វើឱ្យពួកគេហាក់ដឹងច្រើនពីការរកស៊ី ធ្វើឱ្យអាជីវកម្មក្រោយនេះល្អប្រសើរជាងមុន អាចរកប្រាក់ចំណេញបានច្រើន ក្លាយជាហាងអាហារដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាកអតិថិជនសឹង្ហបុរី។

Madam Lims Nasi Lemak

ជាចុងក្រោយបន្ទាប់ពីបរាជ័យខាតលុយរាប់ម៉ឺន ប្តីប្រពន្ធមួយនេះបានធ្វើការផ្តាំផ្ញើរដល់រកស៊ីជំនាន់ក្រោយៗយ៉ាងដូច្នេះថា “មុនសម្រេចចិត្តបោះទុនរកស៊ីគួរមើលឱ្យបានច្បាស់ ជាពិសេសពាក់ព័ន្ធនឹងលុយកាក់ ការជួលទីតាំងមិនអាចហក់លោតតាមចង់ឡើយ ព្រោះជួលកន្លែងថ្លៃមិនប្រាកដថាល្អដូចយើងគិតឡើយ ប្រសិនបើអាចគួររកទីតាំងតម្លៃល្មមៗ សល់លុយទុកចាត់ចែងចំណាយពេលបើកហាងវិញល្អជាង”។

គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះ ចង់បង្ហាញឱ្យបងប្អូនបានឃើញថា ប្រសិនបើបងប្អូនមិនទាន់មានបទពិសោធន៍រកស៊ីទេកុំទាន់លោតហក់តាមគេ ចាយលុយជួលទីតាំងថ្លៃ រៀបចំហាងទំនើបៗហួសសមត្ថភាព ព្រោះការចាយលុយលើការបើកហាងយើងគិតថាចាយអស់ត្រឹម១០ តែអាចចាយលើសដល់២០ ដល់ ៣០ ហេតុនេះមុនចាយគួរគិត បើមានទុនតិចចាប់ផ្តើមតូចទៅសិន ចាំរឹងដៃរឹងជើងចាំពង្រីកឱ្យធំក៏មិនហួសពេលដែរ៕

Madam Lims Nasi Lemak Holland Drive Market Food Centre 6

Madam Lims Nasi Lemak Holland Drive Market Food Centre 9

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia