ការចុះបញ្ជីប្លង់ដីនៅកម្ពុជាអាចនឹងរួចរាល់នៅឆ្នាំ២០២៣ ខណៈសម្ដេចតេជោជំរុញក្រសួងដែនដីចុះធ្វើឲ្យចប់១០០%
Bunthoeun KoemDECEMBER 28 202265.4 K views

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នការចេញបញ្ជីក្បាលដីនេះសម្រេចបានជាង ៩០ភាគរយហើយ។ ការជំរុញរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍ឲ្យដឹងថា មកដល់ពេលនេះក្រសួងដែនដី បានចេញបណ្ណកម្មសិទ្ធិ ៦លាន៧សែនបណ្ណ ស្មើនឹង៩៦,២ភាគរយ នៃចំនួនក្បាលដី ក្នុងចំណោម ប៉ាន់ស្មានចំនួនជាង៧លានក្បាលដី និងខិតខំដោះស្រាយឱ្យបាន១០០ភាគរយ។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ខ្ញុំទទូចឱ្យក្រសួងខិតខំធ្វើការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន១០០ភាគរយ នៅក្នុងឆ្នាំ២០២៣។ ចំណុចសេសសល់វានៅមិនច្រើនទេ វានៅតិច ប៉ុន្តែនៅ កន្លែង ខ្លះវាហាក់ដូចជាពន្យាររឿងចុះបញ្ជី ឬធ្វើកម្មសិទ្ធិជាលក្ខខណៈប្រព័ន្ធក្តី ដាច់ដោយដុំក្តីនៅ ទ្រឹង។ ធ្វើដែរ ប៉ុន្តែធ្វើឱ្យមិនមានការជំរុញគឺមិនមានសន្ទុះ ដែលធ្វើឱ្យប្រជាជនរង់ចាំរឿងនេះ»

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

322539778 3334775623445898 2451088838031380583 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia