រោងភាពយន្ត លេជេន ទាំង12សាខា បានក្លាយជាដៃគូជាមួយក្រុមហ៊ុន Smart ជាផ្លូវការ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បាន​ធ្វើ​ការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នា​រហូត​ដល់​ទៅ​3ឆ្នាំ​បន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។

​ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។   កិច្ចព្រមព្រៀងភាពជា​ដៃគូជាថ្មីនេះ គឺ​សម្រាប់​គ្រប់​សាខាទាំង12​របស់​រោងភាពយន្ត លេជេន និង​លេជេនព្រីមៀម ដែល​រួម​បញ្ចូល​សាខា​ថ្មី​ទាំង​ ៦ របស់​រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។

កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាង​រោងភាពយន្ត លេជេន និង ក្រុមហ៊ុន​ ស្មាត នេះ​បាន​ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ​ដោយ​មាន​ការចូល​រួម​ពីសំណាក់ថ្នាក់ដឹកនាំរប​ស់​រោងភាពយន្ត​ លេជេន និង​ក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការ​សម្ដែង​ពី​តារា​ចម្រៀង​ដ៏ល្បីគឺ​ លោក សូលី ផេង ផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។

«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងពិតជាជឿជាក់ថា ការពង្រីកភាពជាដៃគូមួយនេះ នេះផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត តាមរយៈការនាំមកជូននូវបទពិសោធន៍ប្រកបដោយគុណភាព ទៅតាមស្តង់ដារអន្តរជាតិ។»

លោក តែ សុង អគ្គនាយក  នៃរោងភាពយន្ត លេជេន  ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ

D

“ Legend Cinema មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសក្នុងភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Smart Axiata។​ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះ​គឺជាចំណែកមួយនៃការចាប់ផ្តើមជាថ្មីម្តងទៀត ក្នុងការយកចិត្តទុកដាក់ ដល់អតិថិជន និងចាប់ផ្តើមផ្តោតលើ ការផ្គត់ផ្គង់ផលិតផលល្អ និងសេវាកម្មអោយកាន់តែប្រសើរឡើង តាមរយៈការចាប់រង្វាន់ ការប្រូម៉ូសិន ផ្សេងៗ។

C

“Smart គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការរស់នៅតាមឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពបង្កើតថ្មី និងបទពិសោធន៍កម្សាន្តនានាដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មី។ ក្រុមហ៊ុន Smart Axiata គឺ ជា ដៃគូដ៏ពិតប្រាកដមួយ ដែលយើងតែងតែមានការរំភើប ដែលបាននិងកំពុងបន្តធ្វើការសហការជាមួយ ដើម្បីនាំមកជូន និងចែករំលែកក្តីសុបិន និងការកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា » ។

ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រ កាន់ ភេសជ្ជៈ និងអាហារសម្រន់ នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។

Ab

លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើ​សំបុត្រ​កុន​ ៥0% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall ចាប់ពី​ថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់​សាខារោងភាពយន្ត លេជេន ទាំង​ ១២ ផងដែរ។

Av

 កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ។

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេមានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូង បង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ ទី៤ “4G LTE” ក្នុងឆ្នាំ ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាល ឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅ សិបប្រាំបួន) ភាគរយនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

A

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាមរយៈការផ្ដល់នូវសេវាកម្ម និង កម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជា មួយ ភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានារួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជា ក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជា ណាចក្រកម្ពុជានៅត្រឹមឆ្នាំ ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គមនិងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ចនិងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់)នាក់ក្នុងនោះរួម បញ្ចូលទាំងនិយោជិតក្នុងស្រុកនិងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេច បេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!  

B

E

F

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia