មិនបាច់ហោះទៅក្រៅប្រទេស! មកស្គាល់ឃ្លាំងធំក្នុងស្រុក១ កំពុងចែកចាយសាច់រាប់សិបប្រភេទ
នៅ ហៀងJULY 11 20221.9 K views

បច្ចុប្បន្ននេះមានក្រុមហ៊ុននាំចូល បន្ថែ ត្រីសាច់ជាច្រើននាំចូលមកដើម្បីមកផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុង ស្រុកបន្ថែម ប៉ុន្តែសម្រាប់អ្នកយកមកផ្គត់ផ្គង់បន្តមិនដឹងពីគុណភាព ក៏ដូចជាតម្លៃឡើយ ។ ហើយថ្ងៃនេះ Business Cambodia នឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីក្រុមហ៊ុននាំចូល និងការចែកចាយសាច់ ជាច្រើនប្រភេទនៅទីផ្សារក្នុងស្រុក ដែលកំពុងតែមានប្រជាប្រិយភាព ហើយកាន់តែពិសេសនោះគឺ សម្រាប់បងប្អូនដែលចង់បោះដុំ និងលក់រាយ ។

Lee's Food Service ត្រូវបានគេស្គាល់ថាគឺជាក្រុមហ៊ុន នាំចូលដូចជាប្រភេទសាច់ ផលិតផលផលិតពីទឹកដោះគោ អាហារសមុទ្រ និងអាហារក្លាស្សេជាដើម ពោលគឺផលិតផលទាំងអស់ដែលខាងក្រុម ហ៊ុនបាននាំចូល គឺជាផលិតផលដែលមានលិខិតបញ្ជាក់គុណភាព សុវត្ថិភាព និងស្របតាមស្តង់ ដាចំណីអាហារជាតិ និងអន្តរជាតិ ដែលត្រូវមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់​ និងអនុញ្ញាត្តិពីមន្ត្រី ក៏ដូចអាជ្ញាធរពាក់ព័ន្ធ។

លើសពីនេះទៅទៀត ការដឹកជញ្ជូន និងការរក្សារទុកទំនិញមានការតាមដាន និងត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សារគុណភាព និងសុវត្តិភាពដោយងក្រុមហ៊ុនមានឃ្លាំងស្តុកទំនិញ ផ្ទាល់ដែលមានស្តង់ដារ និងអនាម័យខ្ពស់​បន្ថែមពីនេះការទុកដាក់ទំនិញទាំងអស់ មានការបែកចែកទៅតាមលក្ខខណ្ឌតម្រូវការក្នុងការរក្សារទុកដាក់ ដោយឃ្លាំងផ្ទុកទំនិញ គឺស្របតាមស្តង់ដារបចេ្ចកទេស ដោយធានាការរក្សាបាននូវគុណភាពសាច់ និងផលិតផលអាហារផ្សេងៗទៀត ។

គួរជម្រាបផងដែរថាលីហ៊្វូដ គឺជាក្រុមហ៊ុននាំចូលនិងចែកចាយឈានមុខគេក្នុងវិស័យម្ហូបអាហារ និងមានកេរ្តិ៍ឈ្មោះ នៅក្នុងប្រទេសកម្ពុជាដែលបានប្រតិបត្តិការនៅលើទីផ្សារអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលភាគច្រើនផ្គត់ផ្គង់ទៅឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ។

ដូច្នេះវាជាឱកាសល្អ សម្រាប់បងប្អូនដែលរកស៊ីនៅក្នុងវិស័យលក់ម្អូបអាហារ គួរតែសម្លឹងមើលក្រុមហ៊ុន ក្នុងស្រុកមួយនេះ ទាំងតម្លៃបោះដុំ និងលក់រាយ ជាពិសេសនោះគុណភាពផលិតផល ក៏ដូចជាសេវាកម្ម ដោយបងប្អូនទាំងអស់គ្នាអាចសាកសួរព័ត៌មានបន្ថែមបានតាមរយៈ ផេកផ្លូវការ Lee's Food Service ឬលេខ : 078 777 458 ។

អត្ថបទដោយ : នៅ ហៀង Tell : 010785134 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia