ខ្សោយការប្រើពាក្យអង់គ្លេសថ្មីៗ! មកស្គាល់ App៣នេះ អាចរៀនពាក្យថ្មីរាល់ថ្ងៃ ហាត់និយាយភាសាបាន
Ping Chou EngAPRIL 24 20245.4 K views

ដើម្បីរៀនចំណេះដឹងភាសា មិនត្រឹមតែយើងអាចរៀនបានតែក្នុងសាលានោះទេ នាពេលបច្ចប្បន្ននេះយើងអាចរៀនបាននៅលើអនឡាញ តាមរយៈការទស្សនាវីដេអូ កម្មវិធីទូរស័ព្ទដៃ វេបសាយឬខ្សែភាពយន្ត និងរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួនយើងបានផងដែរ។ 

យ៉ាងណាមិញសម្រាប់អ្នកដែលចេះភាសាអង់គ្លេស ពង្រឹងសមត្ថភាពក្នុងការនិយាយ តែខ្សោយក្នុងការស្គាល់និងចេះនូវពាក្យថ្មីៗសម្រាប់ប្រើក្នុងការសន្ទនា ឬការសរសេរ បងប្អូនគួរApp ៣នេះទុក អាចជួយសម្រួលឱ្យយើងរៀនពាក្យរាល់ថ្ងៃ ដោយប្រើគ្រាន់តែដោនឡូតទុកក្នុងទូរស័ព្ទដៃ។ 

 ១. WordUp | AI Vocabulary Builder

អេប១នេះមានអត្ថប្រយោជន៍សម្រាប់អ្នកចង់រៀនភាសាអង់គ្លេស ព្រោះវាមុខងារច្រើនដូចជាការស្តាប់ រៀនពីសៀវភៅ E-book និងមានពាក្យថ្មីៗរាល់ថ្ងៃសម្រាប់យើងចូលទៅមើលនិងអនុវត្ត។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

២. Vocabulary builder – English

សម្រាប់អេបមួយនេះវិញមានពាក្យសម្រាប់ឱ្យបងប្អូនរៀនជាប្រចាំថ្ងៃ មានការពន្យល់លើពាក្យនីមួយៗ សាកសមបំផុតសម្រាប់អ្នករៀនដំបូង អ្នកចេះខ្លះៗ​ហើយ។ ចំពោះកម្មវិធីនេះដែរអាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែអាចប្រើបានតែនៅលើទូរស័ព្ទដៃប្រភេទ Android តែប៉ុណ្ណោះ។

៣. Duolingo

កម្មវិធីសិក្សាពាក្យក្នុងភាសាអង់គ្លេស១នេះ​ ត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក តាំងពីឆ្នាំ២០១១​ ដែលមានជាច្រើនភាសារួមបញ្ចូលគ្នា ជាពិសេសភាសាអង់គ្លេស និងការពង្រឹងពាក្យថ្មីៗ សម្រាប់មនុស្សវ័យជំទង់ និងមានមុខងារសម្រាប់បង្រៀនកុមារបានថែមទៀតផង។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

ជារួមការរៀនពាក្យថ្មីៗ មួយឬពីរពាក្យ ជាប្រចាំថ្ងៃអាចធ្វើឱ្យយើងមានពាក្យថ្មីក្នុងការនិយាយសន្ទានា អាចអានបានស៊ីជម្រៅ អាចយល់ច្បាស់ពីការស្តាប់ភាសាបរទេស ព្រមទាំងអាចសរសេរបានល្អថែមទៀតផង។ ដូច្នេះជាឧទាហរណ៍សម្រាប់បងប្អូនចង់ចេះពាក្យច្រើនក្នុងភាសាអង់គ្លេស សម្រាប់ប្រើក្នុងជំនួញ បងប្អូនគួររៀនពាក្យថ្មីៗក្នុងវិស័យជំនួញឱ្យបាន៣-៥ពាក្យក្នុងមួយថ្ងៃតាមពេលវេលាដែលបងប្អូនមាន និងកត់ត្រាពាក្យថ្មីៗដែលបានរៀនចេះចាំដាក់ចូលក្នុងសៀវភៅមួយដោយឡែក យូរៗជាទម្លាប់នោះបងប្អូននឹងឃើញថាខ្លួនឯងអាចចេះពាក្យថ្មីប្លែក៕

អត្ថបទដោយ៖ ពីង ជូអេង 

 
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia