ស៊ីដូចឆ្មា! តស់មកស្គាល់រថយន្ត ៣ ម៉ូដែលរបស់ Toyota រូបរាងស្អាត សន្សំសំចៃខ្ពស់ ជិះ១00km អស់មិនដល់៥L
THATSORNA NOVMAY 6 20249.4 K views

សម្រាប់ប្រិយមិត្តមានកំពុងស្វែងរករថយន្តដែលជួយសន្សំសំចៃខ្ពស់ ស៊ីសាំងតិច ជាពិសេសបងប្អូនដែលដែលជាហ្វេនររថយន្តជប៉ុន Toyota ត្រូវប៉ាន់តែម្តង ខណៈថ្ងៃនេះ Business Cambodia សូមណែនាំរថយន្ត Toyota​ បីម៉ូដែល រូបរាងស្អាត សន្សំសំចៃខ្ពស់ ជិះ១00គីឡូ អស់មិនដល់៥លីត្រ ដោយក្នុងនោះមាន៖

Image01a

១. រថយន្ត Toyota Corolla Hybrid ៖ Toyota Corolla Hybrid គឺជារថយន្តដែលលក់ដាច់ជាងគេលើពិភពលោក។ វាផ្តល់នូវការសន្សំសំចៃប្រេងបានច្រើនដល់អ្នកបើកបរ ដោយជិះ១០០គីឡូ ចាយត្រឹមតែ៤.៩លីត្រតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែររថយន្តនេះមានចំនួន៣ជម្រើសដែលបងប្អូនងាយស្រួលជ្រើសរើសរួមមាន CE, SE, និង LE។

១១

២២

២. រថយន្ត Toyota Prius៖ Prius គឺជារថយន្តមួយម៉ូឌែលដែលពេញនិយមខ្លាំង និងសន្សំសំចៃប្រេងច្រើនជាង Toyota Corolla Hybrid ដោយចំណាយអស់ត្រឹម ៤.៥ លីត្រក្នុង ១០០ គីឡូម៉ែត្រតែប៉ុណ្ណោះ សាកសមបំផុតសម្រាប់បងប្អូនសម្រាប់ជិះទៅធ្វើការ ឬទៅសាលា។

23 Prius Prime

៤៤

៣. រថយន្ត Toyota Yaris Cross​៖ មានការប្រើប្រាស់សាំងជាមធ្យមចាប់ពី ៤.៥ ទៅ ៥.0 លីត្រ/១០០គីឡូម៉ែត្រ។ ស្របគ្នានេះដែរបើនិយាយអំពីទំហំវិញ រថយន្តនេះមានប្រវែង ៤១៨០-៤១៨៥ម ជាមួយទទឹង១៧៦៥ mm កម្ពស់ ១៥៨០-១៥៩០ mm ហើយ Wheelbase:២៦២០ mm និង Ground clearance​: ១៦០ មម ពោលគឺជាប្រភេទរថយន្ត SUV អាចជិះបាន៥នាក់ ។

៥៥

2024 Toyota Yaris Cross Premiere Edition Main

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia