បច្ចុប្បន្ននេះភាសាចិនត្រូវបានគេនិយមរៀនហើយសម្រាប់អ្នកដែលចេះភាសាចិនច្បាស់ គឺមានភាពងាយស្រួលនៅក្នុងការរកការងារធ្វើ រកប្រាក់ចំណូលបានច្រើន។
ជាមួយគ្នានេះ សម្រាប់អ្នកដែលកំពុងចង់ចាប់យកភាសាចិនហើយចង់រៀនមូលដ្ឋានគ្រឹះខ្លះៗ យើងសូមណែនាំឆាណែលយូធូបចំនួន៣ ដែលមានមេរៀន ថ្នាក់សិក្សាភាសាចិនកម្រិតដំបូងៗ សម្រាប់រៀនចាប់ផ្តើមពីចំណុចសូន្យ អាចចូលទៅសិក្សាបានដោយមិនពិបាកបង់លុយ៖
ឆាណែលមួយនេះបង្រៀនដោយជនជាតិចិនផ្ទាល់ តែនិយាយជាភាសាអង់គ្លេស។ ចំពោះឆាណែលមួយនេះស័ក្តិសមសម្រាប់អ្នកថ្នាក់ដំបូងបំផុតហើយចង់រៀនជាមួយជនជាតិចិនផ្ទាល់។
សម្រាប់ឆាណែលមួយនេះដែរគឺមានការបង្រៀនជាភាសាខ្មែរ ដោយរៀនអំពីប្រយោគនិងប្រធានបទសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយរៀនជាមួយជនជាតិខ្មែរផ្ទាល់តែម្តង។
៣. KIM MISSION ចំពោះឆាណែលយូធូបនេះមានភាពពេញនិយម សម្រាប់អ្នកចង់ចេះភាសាចិនដំបូង ឬចេះខ្លះៗហើយ ដែលបង្រៀនដោយគ្រូជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ។
ជាការពិតណាស់នាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបាច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្នមិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ ដូច្នេះការរៀនឱ្យយល់និងស្តាប់បានយ៉ាងហោចណាស់១ភាសាក៏ជារឿងចាំបាច់ដែរ៕
អត្ថបទដោយ៖ ពីង ជូអេង