ប្រហែលដូចដែលប្រជាជនកម្ពុជាយើងភាគច្រើនបានដឹងមកហើយថា ក្រុមហ៊ុនអិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេលើវិស័យឧស្សាហកម្មផលិតម៉ូតូ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបច្ចុប្បន្នមានបុគ្គលិកកំពុងបម្រើការងារក្នុងក្រុមហ៊ុនប្រមាណជាងមួយពាន់នាក់ឯនោះ។ បើតាមការចែករំលែកឱ្យដឹងពីប្រភពផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ ប្រចាំប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនខ្លួនគឺជាជម្រើសសម្រាប់បុគ្គលិកដែលមានទេពកោសល្យ ព្រោះក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ លើការអភិវឌ្ឍខ្លួនធនធានមនុស្ស និងផ្តល់ឱកាសស្មើៗគ្នាដល់បុគ្គលិកនីមួយៗឱ្យទទួលបាននូវភាពរីកចម្រើនជាមួយក្រុមហ៊ុន។ ក្រុមហ៊ុនបានជឿជាក់យ៉ាងមុតមាំលើគោលគំនិតអាជីវកម្ម ដែលថាត្រូវអភិវឌ្ឍទេពកោសល្យរបស់ខ្លួនជាចម្បងពីខាងក្នុង និងផ្តល់ឱកាសឱ្យបុគ្គលិកទទួលបាននូវភាពត្រចះត្រចង់។
ប៉ុន្តែតើអ្វីជាអត្ថប្រយោជន៍ធំៗដែលក្រុមហ៊ុនបានផ្ដល់ឱ្យបុគ្គលិករបស់ខ្លួន ដើម្បីធ្វើឱ្យពួកគាត់ខិតខំប្រឹងប្រែងធ្វើការងារឱ្យខ្លាំង និងជួយឱ្យក្រុមហ៊ុនរីកចម្រើនទៅមុខបាន?
សម្រាប់អត្ថប្រយោជន៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានផ្ដល់នូវប្រយោជន៍ជាច្រើនចំណុចដូចជា៖
ក្រុមហ៊ុនបានផ្ដល់នូវប្រាក់ខែគោលខ្ពស់ប្រកួតប្រជែងបានលើទីផ្សារការងារ និងប្រាក់ឈ្នួលគោលអប្បបរមាខ្ពស់ជាងអត្រាកំណត់នៅលើទីផ្សារការងារ មានការតម្លើងប្រាក់ខែគោលប្រចាំឆ្នាំ ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំផ្អែកលើលទ្ធផលបំពេញការងាររបស់បុគ្គលិក ការផ្តល់ជូនប្រាក់រង្វាន់មកបំពេញការងារទៀងទាត់ ការផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំតាមផ្នែកនីមួយៗ ការផ្តល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ ការផ្តល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ទ្រទ្រង់សុខភាព ការផ្តល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ការបំពេញការងារវេនយប់ ការផ្តល់ជូនប្រាក់រង្វាន់អតីតភាពការងារ ការផ្តល់ជូនប្រាក់ឧបត្ថម្ភថ្លៃអាហារ ការផ្តល់ជូនប្រាក់ឧបត្ថម្ភថ្លៃទឹកដោះគោសម្រាប់ទារក ការផ្តល់ជូនប្រាក់ឈ្នួលពេញ១០០% រយៈពេល៣ខែសម្រាប់កម្មករនិយោជិតជាស្រ្តី ក្នុងអំទ្បុងពេលសម្រាកលំហែរមាតុភាពជាដើម ។
២. កញ្ចប់អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ
ដោយឡែកសម្រាប់អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុវិញ ក្រុមហ៊ុនបានផ្ដល់នូវប្រយោជន៍ជាច្រើនបន្ថែមទៀតរួមមានដូចជា៖
- ការផ្តល់ជូនសេវាធានារ៉ាប់រង។
- ការផ្តល់ជូនឯកសណ្ឋានការងារ។
- ការផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ទាំងទ្បាយដែលបានធានាដោយច្បាប់ស្តីពីការងារ និង
- ការផ្តល់ជូនបន្ថែមនូវការឈប់សម្រាកចំនួន២ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។
៣. ឱកាសការងារយូរអង្វែង និងមានស្ថេរភាព
ចំពោះចំណុចនេះ ក្រុមហ៊ុនបានបញ្ជាក់ថា ដោយមានដើមទុនហិរញ្ញវត្ថុស្រាប់ការវិនិយោគដ៏រឹងមាំ និងការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន ក៏ដូចជាមានបណ្តាញចែកចាយផលិតផលរបស់ខ្លួននៅទូទាំង ប្រទេស ក្រុមហ៊ុនបានផ្តល់ឱកាសជាច្រើនជូនដល់បុគ្គលិក ឱ្យទទួលបាននូវភាពជោគជ័យលើការងាររបស់ខ្លួន។
ដោយបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ឱកាសជាច្រើន ជូនដល់បុគ្គលិក ឱ្យទទួលបានការរីកចម្រើនលើអាជីពការងារ ក្រុមហ៊ុនបានដាក់ចេញនូវផែនការសម្រាប់ធ្វើការបណ្តុះបណ្តាល និងជ្រើសរើសអ្នកស្នងជំនួសលើតួនាទីសំខាន់ៗមួយចំនួន ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបាននូវឱកាសទៅកាន់តួនាទីកាន់តែខ្ពស់ និងប្រសើរជាងមុន។ ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវការប្រតិបត្តិដោយយុត្តិធម៌ត្រឹមត្រូវ និងមានតម្លាភាពចំពោះគ្រប់បុគ្គលិកទាំងអស់ និងគោរពបានយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
៤. ប្រាក់បៀវត្សខ្ពស់ធៀបទៅនឹងទីផ្សារការងារ
ក្រុមហ៊ុនអិន ស៊ី អិចប្តេជ្ញាចិត្តក្នុងការផ្តល់នូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តខ្ពស់ដែលអាចប្រកួតប្រជែងក្នុងទីផ្សារបាន ដើម្បីទាក់ទាញ ជំរុញលើកទឹកចិត្ត និងរក្សាឱ្យបាននូវធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាផ្នែកមួយនៃសមាជិកក្រុមដែលពោរពេញដោយសមត្ថភាពចម្រុះបំផុត។ ប្រាក់បៀវត្ស និងកញ្ចប់អត្ថប្រយោជន៍របស់យើង ត្រូវបានរៀបចំបង្កើតទ្បើងដើម្បីលើកទឹកចិត្តដល់បុគ្គលិក ដែលបានខិតខំប្រឹងប្រែង និងព្យាយាមបង្ហាញពីគុណតម្លៃរបស់ក្រុមហ៊ុនតាមរយៈសកម្មភាព ការសម្រេចចិត្ត ការរួមចំណែកដោយផ្ទាល់ខ្លួន និងការរួមចំណែកក្នុងក្រុមការងាររបស់ពួកគេដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។
បុគ្គលិកដែលធ្វើការងារជាមួយក្រុមហ៊ុន នឹងរីករាយជាមួយកញ្ចប់អត្ថប្រយោជន៍ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដូចជា កញ្ចប់អត្ថប្រយោជន៍ស្តង់ដារ ដែលបានធានាដោយច្បាប់ស្តីពីការងារ ការផ្តល់ជូនឯកសណ្ឋាន គុណតម្លៃនៃបរិយាកាសការងារល្អ ឱកាសទទួលបានការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងប្រាក់បៀវត្សខ្ពស់ប្រកួតប្រជែងបាននៅលើទីផ្សារការងារ។
៥. វប្បធម៌ផ្អែកលើការអនុវត្ត
ការវាយតម្លៃការងារត្រូវបានរៀបចំឡើង ដើម្បីបង្កើតឱ្យមានទំនាក់ទំនងដ៏រឹងមាំ រវាងការផ្តល់រង្វាន់លើកទឹកចិត្ត និងការបំពេញការងារ។ ការវាយតម្លៃការងារត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ហើយលទ្ធផលដែលទទួលបានពីការវាយតម្លៃនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើការសំរេចចិត្តលើការតម្លើងប្រាក់ឈ្នួលគោលប្រចាំឆ្នាំ ការផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ និងការតម្លើងតួនាទីជូនដល់បុគ្គលិក។ ភាពស្របគ្នា តម្លាភាព និងភាពយុត្តិធម៌ត្រូវបានធានាក្នុងដំណើរការវាយតម្លៃការងារប្រចាំឆ្នាំ ដែលលទ្ធផលនៃការបំពេញការងាររបស់បុគ្គលិកនីមួយៗ ត្រូវបានវាយតម្លៃជាដំបូងដោយ ប្រធានគ្រប់គ្រងផ្ទាល់ ហើយប្រធានគ្រប់គ្រងបន្ទាប់ពិនិត្យលទ្ធផលដែលទទួលបាន និងប្រៀបធៀបលទ្ធផលវាយតម្លៃរបស់បុគ្គលិកទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដើម្បីកំណត់ចំណាត់ថ្នាក់។
៦. វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស
ក្រុមហ៊ុនអិន ស៊ី អិចប្តេជ្ញាចិត្តផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតឱ្យមានកម្មវិធីសិក្សា និងការអភិវឌ្ឍផ្សេងៗជាច្រើន។ ក្រុមហ៊ុនមានឆន្ទៈក្នុងការអភិវឌ្ឍបុគ្គលិកទាំងអស់ឱ្យទទួលបានភាពជោគជ័យ ដោយធានាថាបុគ្គលិកនីមួយៗមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីបំពេញតួនាទីបច្ចុប្បន្នរបស់ខ្លួន ហើយក្រុមហ៊ុនក៏បន្តផ្តល់ជូននូវឱកាសទទួលបានការសិក្សារៀនសូត្រ និងការអភិវឌ្ឍខ្លួនបន្ថែមជានិច្ច ដើម្បីជួយដល់បុគ្គលិកនីមួយៗក្នុងការបំពេញការងាររបស់ខ្លួនជូនដល់ក្រុមហ៊ុន។
សកម្មភាពបណ្តុះបណ្តាលជាច្រើន ដែលក្រុមហ៊ុនរបស់យើងតែងតែរៀបចំទ្បើង សម្រាប់បុគ្គលិករបស់ខ្លួន រួមមានការផ្តល់ពេលវេលាឈប់សម្រាកសម្រាប់ការសិក្សារៀនសូត្រ ការបណ្តុះបណ្តាលជំនាញវគ្គខ្លីៗ ការណែនាំនិងប្រឹក្សាយោបល់ ការហ្វឹកហាត់ការងារ និងការបញ្ជូនឱ្យទៅបំពេញការងារក្រៅប្រទេសជាដើម។
បន្ថែមលើកម្មវិធីបណ្តុះបណ្តាលនៅក្នុងស្រុកខាងលើ ក្រុមហ៊ុនក៏មានផ្តល់ការបណ្តុះបណ្តាល នៅក្រៅប្រទេសជូនដល់បុគ្គលិកផងដែរ។ បុគ្គលិកមួយចំនួនរបស់យើងត្រូវបានបញ្ជូនឱ្យទៅធ្វើការងារនៅឯនាយសមុទ្រដើម្បីទទួលបានបទពិសោធន៍ និងរៀនពីបទដ្ឋានការងារជាលក្ខណៈអន្តរជាតិ ពង្រីកបណ្តាញទំនាក់ទំនង និងនាំយកនូវជំនាញ និងចំណេះដឹងជាលក្ខណៈអន្តរជាតិទាំងនោះត្រឡប់មកមាតុប្រទេសវិញ៕