អ្នកខ្លាំងលាក់មុខ! មិនមែន Microsoft ឬ Tesla មកស្គាល់មេធំ ឈរពីក្រោយក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតនៅអាមេរិក
Kan DaraAUGUST 2 2023477 views

ប្រិយមិត្តខ្លះប្រហែលជាធ្លាប់គិតថា Microsoft របស់លោក Bill Gates ឬ Tesla របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk ជាក្រុមហ៊ុនធំដាច់គេនៅអាមេរិក ប៉ុន្តែជាក់ស្តែងមិនដូច្នេះទេ។

តាមពិតក្រុមហ៊ុនឈរចុងកំពូលនៅប្រទេសមហាអំណាចមួយនេះគឺ BlackRock ដែលជាសាជីវកម្មគ្រប់គ្រងការវិនិយោគពហុជាតិរបស់អាមេរិក និងជាក្រុមហ៊ុនគ្រប់គ្រងលុយដ៏ធំបំផុតនៅលើពិភពលោក មានទ្រព្យសម្បត្តិជាង ១០ពាន់ពាន់លានដុល្លារ ស្ថិតក្រោមការគ្រប់គ្រង។

Ll

ក្នុងនោះ បុរសខ្លាំងលាក់មុខឈរពីក្រោយ BlackRock ដែលបានចាប់កំណើតឡើងក្នុងឆ្នាំ១៩៨៨ គឺលោក Laurence Douglas Fink ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ នៅពាក់កណ្តាលឆ្នាំ២០២២ Fink ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១ពាន់លានដុល្លារ យោងតាមទស្សនាវដ្តី Forbes និងអង្គុយលើតំណែងកំពូលនៃក្រុមប្រឹក្សា ទំនាក់ទំនងបរទេស និងវេទិកាសេដ្ឋកិច្ចពិភពលោក។

Lpp

យ៉ាងណាមិញ ងាកមកមើលជីវិតផ្ទាល់ខ្លួនវិញ លោក Laurence Douglas Fink កើតថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ១៩៥២។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ UCLA ក្នុងឆ្នាំ១៩៧៤ និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក អចលនទ្រព្យ នៅសាលា គ្រប់គ្រងឧត្តមសិក្សា UCLA Anderson ក្នុងឆ្នាំ១៩៧៦។

ទំព័រអាពាហ៍ពិពាហ៍របស់ Fink ចាប់ផ្តើមបើកក្នុងឆ្នាំ១៩៧៤ ដោយបានរៀបការជាមួយភរិយាឈ្មោះ Lori ជាអតីតសង្សារកាលនៅវិទ្យាល័យ។ ប្តីប្រពន្ធមួយគូនេះមានកូន៣នាក់ជាចំណងដៃស្នេហា ដោយបច្ចុប្បន្នកូនប្រុសច្បងរបស់លោកគឺជានាយកប្រតិបត្តិនៃ Enso Capital ដែលជាមូលនិធិការពារហានិភ័យ ខណៈ Fink ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុននេះដែរ។

Lpl

ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក និងជាបុគ្គលមានឥទ្ធិពលខ្លាំងក្នុងវិស័យហិរញ្ញវត្ថុ លោក Laurence Douglas Fink បានលើកឡើងយ៉ាងដូច្នេះថា៖ «បើ​គ្មាន​គោល​បំណងច្បាស់លាស់​ទេ គ្មាន​ក្រុមហ៊ុន​សាធារណៈ ឬ​ឯកជន​ណា​អាច​សម្រេច​បាន​នូវសក្តានុពលពេញលេញ​របស់​ខ្លួនឡើយ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia