អបអរសាទរ សួង ស៊ីធី សែនធ័រ ប្រកាសបើកលក់ជាផ្លូវការនៅគម្រោងទី១ នឹងមានបញ្ចុះតម្លៃពេលអតិថិជនទៅមើលផ្ទាល់

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ សួង ស៊ីធី សែនធ័រ បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការនៅគម្រោងទី១ ហើយក្នុងកម្មវិធីសម្ពោធនេះដែរ ក៏មានការបញ្ចុះតម្លៃជូនទៅដល់អតិថិជនដែលទៅមើលគម្រោងនេះដល់ទីតាំងផ្ទាល់ផងដែរ។

ថ្លែងនៅក្នុងកម្មវិធីដ៏ពិសេសវិសាលមួយនេះដែរ ឧកញ៉ា កាំង អេងឆាយ ដែលជាអគ្គនាយក សួង ស៊ីធី សែនធ័រ បានមានប្រសាសន៍ទាំងអារម្មណ៍សោមនស្សរីករាយយ៉ាងខ្លាំងថា តាមការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសទំហំសេដ្ឋកិច្ច ក្នុងនោះសួងជាទីតាំងដ៏ល្អផ្នែកសេដ្ឋកិច្ចបានជារដ្ឋាភិបាលសម្រេចបង្កើតជាទីក្រុងសួង ក្នុងនោះដែរខ្ញុំក៏មើលឃើញពីភាពឆ្លាតវៃអ្នកទីក្រុងសួងក្នុងការរកស៊ីក៏ជាទីតាំងល្អដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយរបស់ប្រទេសកម្ពុជាខាងកើតទន្លេមេគង្គ។

22

លោកអគ្គនាយកបុរីសួង ស៊ីធី សែនធ័រ បានមានប្រសាសន៍បន្តថា ដូចនេះខ្ញុំមានចក្ខុវិស័យក្នុងការចូលរួមជំរុញទីក្រុងសួងឱ្យផុសត្រដែកតាមរយៈតំបន់ពាណិជ្ជកម្ម និងលំនៅឋានបែបសម័យទំនើបនិងសុខសុវត្ថិភាពលើផ្ទៃដីទំហំ ២០ហ.ត ក្នុងដំណាក់កាលទី១នេះ។

26

នៅក្នុងនោះដែរ ចំពោះចំណុចពិសេសរបស់គម្រោងនេះ គឺជាគម្រោងដែលបានបង្កើតឡើងតាមបែបស្តង់ដារបំផុតនៅតំបន់សួងព្រោះម៉ូដផ្ទះនីមួយៗត្រូវបានយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករនៅឯបរទេស ហើយចំណុចពិសេសមួយទៀតគឺគម្រោងនេះមិនត្រឹមតែជាការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងរកស៊ីមួយដោយមានសក្តានុពលល្អបំផុត។

25

លើសពីនេះទៅទៀត សួង ស៊ីធី សែនធ័រ គឺជាគម្រោងមួយដែលមានសក្តានុពលបំផុតប្រចាំតំបន់ សួងស៊ីធី សែនធ័រ មានបរិយាកាសស្រស់ស្អាតជាមួយនឹងផាសុខភាព ជាពិសេសគម្រោងដ៏ពិសេសមួយនេះក៏មានជាប្រភេទ shophouse ដែលសង់ឡើងដោយស្តង់ដារខ្ពស់មានទីធ្លាធំក្នុងការរកស៊ីនិងការរស់នៅ។ ក្រៅពីមានប្រភេទជា shophouse គម្រោងសួង ស៊ីធី សែនធ័រក៏មានជា Twin House ដែលសាកសមបំផុតសម្រាប់បងប្អូនដែលមានគ្រួសារធំ ចំណែកប្រភេទ Link House វិញសាកសមបំផុតសម្រាប់បងប្អូនដែលមានគ្រួសារតូចល្មម។

23

សួង ស៊ីធី សែនធ័រ នឹងធ្វើអោយអ្នករស់នៅដោយមានផាសុខភាព ស៊ីវីល័យ សុភមង្គល និង រីករាយនៅក្នុងជីវិត មិនអោយលោកអ្នកខកបំណងឡើយមិនតែប៉ុណ្ណោះចំពោះលោកអ្នកដែលចង់ទិញនៅគម្រោងមួយនេះក៏មានការបញ្ចុះតម្លៃជូនដល់អតិថិជនដែលទៅមើលដល់ទីតាំងផ្ទាល់។ សម្រាប់គម្រោងសួង ស៊ីធី សែនធ័រ គឺមានទីតាំងនៅផ្លូវជាតិលេខ៧ នៅទីក្រុងសួង សម្រាប់ព័ត៌មានលំអិតអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧៧ ២៣២ ៨៨៨ ៕

2724

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia