អ្នកមានគម្រោងចង់ទិញដីគួរដឹង! នេះជាតម្លៃដីធ្លីនៅខេត្ដកំពង់ចាម ទាំងជាប់ផ្លូវតូច និងផ្លូវធំ
Bunthoeun KoemAPRIL 19 20242 K views

កាលពីពេលកន្លងទៅយើងបានបង្ហាញមិត្ដអ្នកអានពីតម្លៃដីនៅក្នុងខេត្ដព្រះសីហនុ និងខេត្ដសៀមរាប ដែលជាខេត្ដដែលមានសក្ដានុពលខ្លាំងខាងផ្នែកទេសចរណ៍។ ហើយពេលនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅក្នុងខេត្ដកំពង់ចាមវិញម្ដង ថាតើមកដល់ពេលនេះតម្លៃដីធ្លីនៅក្នុងខេត្ដដ៏ធំមួយនេះប្រែប្រួលយ៉ាងណាហើយ។

យោងតាមតម្លៃប៉ានស្មាន ដែលដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងខេត្ដកំពង់ចាម គិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចខាងក្រោម៖

Photo 2022 11 29 10 09 39 1024x682

  • តំបន់A៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៥០០ ទៅ ២៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៧០០ ទៅ ១៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់B៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១០០០ ទៅ ២០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៥០០ ទៅ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់C៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤០០ ទៅ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២៥០ ទៅ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់D៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧០០ ទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤០០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់E៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧០០ ទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤០០ ទៅ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់F៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២០០ ទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៥០ ទៅ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
  • តំបន់G៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣០០ ទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៧០ ទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • តំបន់H និងតំបន់I៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៥០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ទៅ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕

610

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia