ឧស្សាហ៍ភ្លេចច្រើន? អ្នកជំនាញ ឲ្យប្រើស្នៀតពិសេស១នេះ ជួយឲ្យការចងចាំបានល្អ និងមិនភ្លេចឈ្មោះអ្នកដទៃ
Kan DaraMAY 2 20244.1 K views

ឧស្សាហ៍ភ្លេចភ្លាំងច្រើន ជាពិសេសពិបាកចងចាំឈ្មោះអ្នកដទៃ គឺជាបញ្ហាធំមួយសម្រាប់មនុស្សភាគច្រើន។ ខាងក្រោមនេះ គឺជាការបកស្រាយរបស់អ្នកជំនាញផ្នែកអង្គចងចាំ ល្បីៗជុំវិញពិភពលោក។

នៅក្នុងសៀវភៅ “ចិត្តវិទ្យានៃការចងចាំ” សរសេរដោយវេជ្ជបណ្ឌិត Megan Sumeracki និងវេជ្ជបណ្ឌិត Althea Need Kaminske បានលើកឡើងថា៖ «ការចងចាំ ប្រៀបដូចជាទំព័រសៀវភៅអ៊ីចឹង។ ដោយសារតែយើងបានផ្ទុករឿងជាច្រើនក្នុងអង្គចងចាំ នោះនៅពេលដែលយើងមានបញ្ហាក្នុងការចងចាំអ្វីមួយ ដំណើរការនេះនឹងមានភាពច្របូកច្របល់បន្តិច»

ដដ

វេជ្ជបណ្ឌិត Kaminske បាននិយាយថា៖ «ឧទាហរណ៍ ខ្ញុំចំណាយពេលយូរ ដើម្បីរកមើលទូរស័ព្ទ ដបទឹក និងសោរបស់ខ្ញុំ។ ការភ្លេចភ្លាំងនេះគឺដោយសារ ប្រព័ន្ធអង្គចងចាំរបស់យើងមិនត្រូវបានរចនាឡើង ឬបង្កើតរូបភាព ដើម្បីចងចាំកន្លែងដែលយើងដាក់ ទូរស័ព្ទ សោ ឬដបទឹកនោះ»

សម្រាប់ឪពុកម្តាយ ឬអ្នកមានកូនតូចៗ អ្នកចិត្តសាស្ត្របានណែនាំឲ្យទុកកាបូបមួយនៅកៅអីខាងក្រោយនៃរថយន្ត ដើម្បីជាសញ្ញាមួយឲ្យមានការចងចាំក្នុងការយកកូនៗរបស់ខ្លួនចេញពីកៅអីរថយន្ត។ បច្ចេកទេសនេះត្រូវបានគេឲ្យឈ្មោះថាជា “ការរំលឹកឡើងវិញតាមព្រឹត្តិការណ៍

ដដដ

ចំពោះអ្នកដែលឧស្សាហ៍ភ្លេចឈ្មោះអ្នកដទៃ អ្នកជំនាញឲ្យប្រើយុទ្ធសាស្ត្រមួយទៀតគឺ ទាញការពិតចេញពីការចងចាំ។ វេជ្ជបណ្ឌិត Kaminske បានបន្ថែមថា៖ «ចូរបង្កើតរូបភាព ឬវត្ថុថ្មីដែលស្រដៀងនឹងឈ្មោះរបស់បុគ្គលនោះ រួចរកនឹកឈ្មោះរបស់គាត់រាល់ពេលដែលអ្នកបានឃើញគាត់ វានឹងជួយឲ្យអ្នកងាយចងចាំឈ្មោះ»។ អនុវត្តជាប្រចាំនោះការចងចាំរបស់អ្នកនឹងកាន់តែមានសុខភាពល្អ។

គួរជម្រាបផងដែរថា ការចងចាំមានទំនោរធ្លាក់ចុះទៅតាមវ័យរបស់មនុស្សម្នាក់ៗ ហើយវាអាចរកផលប៉ះពាល់ដោយ គ្រឿងស្រវឹង ថ្នាំ ការគេងមិនលក់ ជាតិកាហ្វេអ៊ីន និងការរងរបួសក្បាលជាដើម។ ក្នុងករណីប្រសិនបើរកឃើញថាខ្លួនឯងសួរសំណួរដដែលៗម្តងហើយម្តងទៀត វង្វេងនៅកន្លែងដែលធ្លាប់ស្គាល់ មានបញ្ហាក្នុងការធ្វើតាមរូបមន្ត ច្រឡំអំពីពេលវេលា មនុស្ស និងទីកន្លែង ចូរប្រញាប់ស្វែងរកការប្រឹក្សាផ្នែកវេជ្ជសាស្ត្រ ចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia